ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី “វឌ្ឍភាពការងារសម្រេចបានត្រីមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តសម្រាប់សិស្សTVET ១.៥លាននាក់”

2024/03/20 02:01:28 am        142

បន្ទាយមានជ័យ ៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ គណៈកម្មាធិការបណ្តុះបណ្តាលខេត្តបន្ទាយមានជ័យ បានបើកវគ្គ បណ្តុះបណ្តាលស្តីពី “វឌ្ឍភាពការងារសម្រេចបានត្រីមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តសម្រាប់សិស្សTVET ១.៥លាននាក់”ដែលជាកម្មវិធីដ៏មានសារៈសំខាន់ក្នុងចំណោម កម្មវិធីគោលនយោបាយអាទិភាពទាំង៦ ដែលរាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្ត ជូនដល់អ្នកពាក់ព័ន្ធ។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការបណ្តុះបណ្តាលខេត្ត មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានគិតគូយកចិត្តទុកដាក់ទៅលើយុវជន ដែកជាសិស្ស និស្សិតមកពីគ្រួសារក្រីក្រ ងាយរងហាយនីភ័យ មានឱកាសសិក្សាយកជំនាញមួយពិតប្រាកដ ដោយគ្មានឥតគិតថ្លៃ ដោយបានដាក់ឱ្យអនុវត្តនូវ «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ»។ 

ឯកឧត្តម បន្តថា កម្មវិធីនេះបានធ្វើដំណើរស្របគ្នាជាមួយយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ដែលមានគោលដៅរួមគឺ ទី១-ការផ្តល់នូវជំនាញ ដើម្បីទទួលបាននូវការងារសមរម្យ និងការប្រកបមុខរបរដោយខ្លួនឯង សំដៅរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ និងវិសមភាពសេដ្ឋកិច្ច, ទី២-ការពង្រឹងភាពធន់នៃសេដ្ឋកិច្ចសង្គម ជាពិសេសប្រជាពលរដ្ឋក្រីក្រដែលងាយរងផលប៉ះពាល់ដោយសារជំងឺកូវីដ និងវិបត្តិសេដ្ឋកិច្ចសកល និង ទី៣-ការបង្កើនលទ្ធភាពឈានចូលសេដ្ឋកិច្ចក្នុងប្រព័ន្ធ ហើយក្លាយជាចលករដ៏សំខាន់ដែលអាចរួមចំណែកឈានទៅសម្រេចបាននូវការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព។ 

លោកស្រី សំរិទ្ធ សូរ្យជាតិ នាយិការវិទ្យាស្ថានពហុបច្ចេកទេសខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការបណ្តុះបណ្តាលខេត្ត បានឱ្យដឹងថា លទ្ធផលសម្រេចបានរបស់គណៈកម្មាធិការបណ្តុះបណ្តាលខេត្ត (PTB) និងលេខាធិការដ្ឋាន បច្ចុប្បន្ននេះគ្រឹះស្ថានអប់រំបណ្តុះបណ្តាលវិជ្ជាជីវ(អ.ប.វ) មានសិស្សកំពុងសិក្សាសរុបចំនួន៤៥២នាក់/ស្រី១៦០ នាក់ក្នុងនោះមានសិស្សមកពីគ្រួសារក្រីក្រ១/២និងប័ណ្ណរងហានិភ័យចំនួន២៣៧នាក់/ស្រី១១១នាក់៕ អត្ថបទ រឿង ចន្ទ្រា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm