
វីដេអូដែលផ្សព្វផ្សាយដោយសមាគមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីនឬ(PRCS) កាលពីថ្ងៃច័ន្ទបាន បង្ហាញនូវអ្វីដែលគេនិយាយថា ជាសាកសពរបស់ក្មេងម្នាក់ ដែលបានស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាភាគកណ្ដាល ត្រូវបានគេរកឃើញពីគំនថ្ម ខណ:ដែលការរុករកអ្នកនៅរស់រានមានជីវិត បានបន្ដធ្វើ។
យោងតាមសមាគមអឌ្ឍចន្ទក្រហម បានឲ្យដឹងថា ការវាយប្រហារបានធើ្វឡើងទៅលើលំនៅឋានមួយខ្នងនៅក្នុងសង្កាត់អាល់ សាវ៉ារ៉ា (Al-Sawarha)នៃតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន ដែលកំពុងប្រយុទ្ធគ្នានោះ។
អ្នកយកពត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យទៅលើវីដេអូនោះ ហើយក៏មិនបានទទួលការឆ្លើយតបណាមួយចេញពីអ្នកនាំពាក្យសមាគមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីនដែរ។
យោងតាមការបូកសរុបរបស់អ៊ីស្រាអែល បានអោយដឹងថា ជម្លោះឥឡូវនេះ បានឈានចូលក្នុងខែទី៦ហើយ នៅពេលដែលក្រុមអ្នកប្រយុទ្ធហាម៉ាស បានវាយលុកចូលក្នុងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧តុលា ដោយបានសម្លាប់មនុស្សអស់១.២០០នាក់ និងបានចាប់មនុស្សចំនួន២៥៣នាក់ធ្វើជាចំណាប់ថ្នូរ។
បើយោងតាមមន្រ្ដីសុខាភិបាលប៉ាឡេស្ទីនបានអោយដឹងថា តាំងពីនោះមក ការវាយប្រហារបស់អ៊ីស្រាអែលបានសម្លាប់អ្នកស្រុកហ្កាហ្សាជាង៣១.០០០នាក់៕