
នៅឯសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃច័ន្ទបន្ទាប់ពីការបញ្ចប់ការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី ប្រធានាធិបតីរុស្ស៊ី លោកវ៉្លាឌីមៀពូទីន បាននិយាយថា ទំនាក់ទំនងរវាងរុស្ស៊ីនិងចិននឹងនៅតែបន្ដពង្រឹងនៅប៉ុន្មានឆ្នាំខាងមុខទៀត។
លោកពូទីន បាននិយាយថា ប្រទេសចិនកំពុងអនុវត្ដន៍ផែនការរបស់ខ្លួនសម្រាប់ផ្លូវសូត្រ ពោលគឺគំនិតផ្ដួចផ្ដើមផ្លូវមួយខ្សែក្រវ៉ាត់។ លោកបន្ដថា មានចំណុចស្របគ្នាជាច្រើនជាមួយចំណុចរបស់យើង ទាំងតំបន់ សេដ្ឋកិច្ច និងក្នុងតំបន់នយោបាយកាបរទេស។ ហើយលោកមានជំនឿថា នៅប៉ុន្មានឆ្នាំខាងមុខ យើងនឹងពង្រឹង និងបង្កើនចំណងទាក់ទងគ្នា ដើម្បីអោយទទួលបានជោគជ័យរួមសំរាប់ប្រយោជន៍របស់ប្រជាជនរុស្ស៊ី និងប្រជាជនចិន។
លោកពូទីនថែមទាំងបាននិយាយថា តំបន់តៃវ៉ាន់គឺជាផ្នែកមួយរបស់ប្រទេសចិន ដែលមិនអាចបំបែកបាន ហើយការប៉ុនប៉ងណាមួយដើម្បីបង្ករឿងនៅជុំវិញតំបន់នោះ ហើយនិងរារាំងការអភិវឌ្ឍន៍របស់ចិន នឹងទទួលបរាជ័យជាក់ជាពុំខាន។
យោងតាមគណ:កម្មាការរៀបចំការបោះឆ្នោតមជ្ឈិមរបស់រុស្ស៊ី បានឲ្យដឹង កាលពីថ្ងៃច័ន្ទថា ប្រទេសរុស្ស៊ី បានធ្វើការបោះឆ្នោតប្រធានាធិបតីចន្លោះពីថ្ងៃទី១៥និងទី១៧មីនា ។ ប្រធានាធិបតីពូទីន ដែលកំពុងកាន់តំណែងបានធានានូវជ័យជម្នះដ៏ច្រើនលើសលុបដោយសំឡេងគាំទ្រ៨៧,២៨% បន្ទាប៉ពីសន្លឹកឆ្នោតទាំងអស់ត្រូវបានរាប់រួច៕