
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រកាសឱ្យដឹងថា ចំណូលគយរបស់កម្ពុជា បានធ្លាក់ចុះខ្ទង់ ៩ភាគរយនៅក្នុងរយៈពេល ៦ខែដើមឆ្នាំនេះ បើធៀបនឹងតួលេខកាលពីឆ្នាំមុន។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានប្រកាសឱ្យដឹងបែបនេះនៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនចេញកាលពីថ្ងៃម្សិលមិញនេះ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បញ្ជាក់ថា កម្ពុជាប្រមូលចំណូលគយបាន ១,១៥៩លានដុល្លារនៅឆមាសទី១ក្នុងឆ្នាំ២០២១នេះ ដោយបានធ្លាក់ចុះ ៨.៩ភាគរយ បើធៀបនឹងចំណូលគយដែលប្រមូលបាននៅក្នុងឆមាសទី១កាលពីឆ្នាំមុន។
ប៉ុន្តែ ស្ថាប័នគយកម្ពុជា បានឱ្យដឹងថា ចំណូលគយដែលបានប្រមូលបាននៅចន្លោះខែមករាដល់ចុងខែមិថុនាឆ្នាំនេះ បានកើនឡើងរហូតទៅដល់ ៤៩ភាគរយ បើធៀបនឹងផែនការប្រចាំឆ្នាំរបស់រាជរដ្ឋាភិបាល៕