ក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តីរៀបចំវគ្គបណ្តុះបណ្តាលស្តីពី«ការអភិវឌ្ឍគោលនយោបាយពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់កម្ពុជា» ដល់មន្រ្ដីនៅតាមក្រសួងស្ថាប័ន

2024/03/20 05:33:21 pm        137

ភ្នំពេញ៖ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នាទីស្តីការគណៈរដ្ឋមន្ត្រី, ក្រុមប្រឹក្សាអ្នកច្បាប់បា​ន​រៀបចំ​បើក​វគ្គបណ្តុះបណ្តាលស្តីពី “ការអភិវឌ្ឍគោល​នយោបាយ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​របស់​កម្ពុជា​៖ ទស្សនវិស័យនិងបញ្ហាប្រឈមផ្នែកច្បាប់នាពេលអនាគត” ដោយមានការចូលរួមពី ឯកឧត្តម​បណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ផ្តល់​ជូន​នូវ​បទ​បង្ហាញ​ដល់តំណាងក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំ និង​មន្ត្រី​រាជការ​នៃ​អង្គភាព​ចំណុះ​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ទាំងអស់ ថ្នាក់ដឹកនាំ ទីប្រឹក្សា សមាជិក សមាជិកបម្រុង ជំនួយការ និងមន្ត្រីរាជការ នៃ​ក្រុម​ប្រឹក្សា​អ្នកច្បាប់ និងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ព្រមទាំងសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ទីស្តីការគណៈរដ្ឋមន្រ្តី និស្សិត​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិ​សាស្រ្ត និង​វិទ្យាសាស្រ្តសេដ្ឋកិច្ច និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង និងនិស្សិត​សាកល​វិទ្យាល័យ ន័រតុន មានចំនួនសរុបប្រមាណ៤៦០នាក់។

បន្ទាប់​ពី​ការបង្កើតរាជរដ្ឋាភិបាលអាណត្តិទី៧ នេះជាវគ្គបណ្តុះបណ្តាលលើកទី៣ ដែលក្រុម​ប្រឹក្សា​អ្នក​ច្បាប់ នៃទីស្តីការគណៈរដ្ឋមន្រ្តីរៀបចំឡើងបន្តពីវគ្គបណ្តុះបណ្តាលលើកទី១ លើ​ប្រធាន​បទ “ការរៀបចំគោលនយោបាយសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា” កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ​២០២៤ និងលើកទី២ លើប្រធានបទ “ការវិវត្តនៃវិធានពាណិជ្ជកម្មនៅកម្ពុជា” កាលពីថ្ងៃទី៦ ខែ​មីនា ឆ្នាំ២០២៤ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋ​មន្រ្តី​ប្រចាំ​ការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ តែងតែមានប្រសាសន៍ណែនាំថា យើងគ្រប់​រូប​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍ “រៀនមួយជីវិត (Life-long learning) និង ត្រៀមខ្លួន​ក្នុង​ការ​អភិវឌ្ឍ​ចំណេះ​ដឹង និង​ជំនាញបន្ថែម (Upskill) ឬចាប់យកចំណេះនិងជំនាញថ្មី (Reskill) ដើម្បី​សម្រប​នឹង​បរិបទថ្មីនេះ” ដើម្បីឈានឆ្ពោះទៅពង្រឹងសមត្ថភាព គុណភាព និងចំណេះ​ដឹង​ឱ្យ​កាន់​តែ​ទូលំ​ទូលាយ សំដៅបង្កើន​នូវ​ប្រសិទ្ធិភាព និ​ង​ផលិត​ភាពការងារ​ឱ្យ​កាន់​តែ​ប្រសើរ​ជាង​មុន​ទាំង​ក្នុង​ក្រប​ខ័ណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី ក៏ដូចតាមបណ្តាក្រសួងស្ថាប័នផ្សេងៗ ព្រមទាំង​និស្សិត​នៅ​តាម​សាកលវិទ្យាល័យនានាផងដែរ៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm