សភាបាននិយាយថា ក្រុមអ្នកស៊ើបអង្កេតប្រទេសអាហ្រ្វិកខាងត្បូង បានឆ្មក់ចូលលំនៅឋានរបស់ប្រធានសភាជាតិលោកស្រី ណូស៊ីវីវ៉េ ម៉ាពិសា ង៉ាកគូឡា(Nosiviwe Mapisa-Nqakula) កាលពីថ្ងៃអង្គារ ជាផ្នែកមួយនៃការស៊ើបអង្កេតអំពើពុករលួយទៅលើលោកស្រី។

សភាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រតិបត្តិការរបស់អាជ្ញាធរជុំនំជម្រះជាតិ (NPA) ត្រូវបានផ្សារភ្ជាប់ទៅនឹងការស៊ើបអង្កេតលើអំពើពុករលួយ ដែលត្រូវបានចោទប្រកាន់ក្នុងអំឡុងពេលវេលារបស់ប្រធានសភា ខណៈជារដ្ឋមន្ត្រីក្រសួងការពារជាតិ។
ទូរទស្សន៍រដ្ឋរបស់ប្រទេសអាហ្រ្វិកខាងត្បូង SABC បានរាយការណ៍ថា លោកស្រី Mapisa-Nqakula ដែលរស់នៅក្នុងទីក្រុង ចូហានណេសប៊ឺក(Johannesburg) ត្រូវបានគេសង្ស័យថា បានទទួលប្រាក់រាប់លានរេន(Rand) ជាប្រាក់សំណូកពីអតីតអ្នកធ្វើកិច្ចសន្យាយោធាម្នាក់ នៅពេលដែលលោកស្រី បម្រើជារដ្ឋមន្ត្រីការពារជាតិ។
ទាំងសភា និងអាជ្ញាធរជុំនំជម្រះជាតិ(NPA) ពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែម លើការស៊ើបអង្កេត ឬការចោទប្រកាន់អំពើពុករលួយនោះទេ។ វាមិនច្បាស់នោះថា តើបទចោទប្រកាន់ណាមួយ នឹងត្រូវដាក់ទៅលើលោកស្រី។
លោកស្រី Mapisa-Nqakula គឺជារដ្ឋមន្ត្រីការពារជាតិរបស់អាហ្វ្រិកខាងត្បូងពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០២១ ។