រាងកាយរបស់កុមារា ហ្វាឌី អាល់ហ្សានធ៍ (Fadi al-Zant) វ័យ៦ឆ្នាំ ត្រូវបានចុះខ្សោយយ៉ាងខ្លាំង ។ ជើងដ៏ស្គមរបស់គេទន់មិនអាចដើរបានទេ។គេដេកនៅតែលើគ្រែប៉ុណ្ណោះនៅក្នុងមន្ទីរពេទ្យកា ម៉ាល់ អាដវ៉ាន់ (Kamal Adwan)ក្នុងតំបន់ហ្កាហ្សាភាគខាងជើង ជាទីដែលគ្រោះទុរ្ភិក្សជិតចូលមកដល់។

ហ្វាឌី ធ្លាក់ខ្លួនឈឺដោយសារជំងឺស្ទះសេរីរាង្គក្នុងខ្លួនដែលបណ្ដាលឲ្យខូចសួតធ្ងន់ធ្ងរ ប្រព័ន្ធរំលាយអាហារ និងអាវៈជីវៈផ្សេងទៀតនៅក្នុងខ្លួន ។ នេះគឺជារូបគេជាមួយបងប្អូនភ្លោះរបស់គេ មុនសង្រ្គាម ដែលកំពុងរាំនៅពិធីមង្គលការមួយ។ ម្ដាយរបស់គេ អ្នកស្រី ស៊ីម៉ាស(Shimaa) បាននិយាយថាស្ថានភាពរបស់គេបានចាប់ផ្ដើមធ្ងន់ធ្ងរប្រហែល២ខែកន្លងមកហើយ ។ពេលខ្លះគេរាក១០ដងក្នុងមួយយប់ក៏មាន។ មុនសង្គ្រាម គេមានទម្ងន់៦០ផោន តែពេលនេះ ស្រកនៅសល់តែ២៦ផោនប៉ុណ្ណោះ។

ខ្វះជាតិទឹក ដោយសារតែជំងឺរាករូស បានផ្ទុះឡើងនៅតាមជម្រកតង់នានារបស់ពលរដ្ឋហ្កាហ្សាក្នុងទីក្រុងជាច្រើន ដែលពួកគេកំពុងរស់នៅ បានបង្កឲ្យមានង្វះអាហាររូបត្ថម្ភយ៉ាងឆាប់រហ័ស។
ដោយសារតែគ្មានចំណាត់ការទាន់ពេលវេលា គ្រោះទុរ្ភិក្ស នឹងវាយប្រហារចន្លោះពេលនេះ និងខែឧសភា នៅក្នុងតំបន់ហ្កាហ្សាភាគខាងជើង ជាទីដែលមនុស្សប្រមាណ៣០ម៉ឺននាក់ត្រូវបានជាប់ដោយសារការប្រយុទ្ធគ្នា។

ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស និយាយថា កុមារ២៧នាក់ ដែលបានព្យាបាលនៅមន្ទីរពេទ្យ Kamal Adwan បានស្លាប់ ដោយសារខ្វះអាហារូបត្ថម្ភ និងជាតិទឹកក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ។សារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ចំនួនពិតប្រាកដបានទេ។
នៅឯមណ្ឌលសុខភាព al-Awda ក្នុងទីក្រុងរ៉ាហ្វា ភាគខាងត្បូងវិញ អ្នកស្រី អាំ មេស្បា ហេជី (Umm Mesbah Heji)ជាម្ដាយកុមារីអាយុ៥ឆ្នាំ បាននិយាយថា កូនស្រី របស់ខ្លួន ឈ្មោះអ៊ីស្រា (Israa)នៅពេលនេះមានជំងឺខ្វះអាហាររូបត្ថម្ភ។ រូបគេមិនមានថ្នាំលេប ហើយបានស្រកគីឡូច្រើនទៀតផង។
គីលានុបដ្ឋាក ប្រចាំមន្ទីរពេទ្យនេះ អ្នកស្រី អាមីរ៉ា អាប៊ូ ជូវៃយ៉ាដ (Amira Abu Juwaiyad)បាននិយាយថា មន្ទីរពេទ្យមិនអាចផ្ដល់ទឹកដោះគោបានទេ ។ស្ថានភាពធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ បានក្លាយជាគ្រោះមហន្តរាយទៅហើយ ៕