ពលរដ្ឋស៊ូដង់រាប់លាននាក់ប្រឈមភាពអត់ឃ្លាន និងគ្រោះទុរ្ភិក្ស ខណៈក្រុមគូប្រជែងសង្រ្គាមរារាំងការដឹកជញ្ជូនជំនួយ

2024/03/20 06:29:50 pm        76

មនុស្សប្រមាណ៥លាននាក់ កំពុងប្រឈមភាពអត់ឃ្លាននិងគ្រោះទុរ្ភិក្ស នៅក្នុងប្រទេសស៊ូដង់ ជាទីដែលមនុស្ស បានរត់ភៀសខ្លួនគេចចេញពីការវាយប្រយុទ្ធគ្នាកាន់តែច្រើនជាងជម្លោះផ្សេងទៀត ស្របពេលក្រុមគូប្រជែងសង្រ្គាមបានរារាំងការដឹកជញ្ជូនជំនួយដែលពលរដ្ឋកំពុងត្រូវការជាចាំបាច់។

មនុស្សរាប់ម៉ឺននាក់ ត្រូវបានសម្លាប់ ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងកាលពីឆ្នាំ២០២៣ រវាង កងកម្លាំងប្រដាប់អាវុធស៊ូដង់ និងគូប្រជែងរបស់ខ្លួន គឺកងកម្លាំងគាំទ្ររហ័សប៉ារ៉ា RSF ។ មនុស្សយ៉ាងហោចណាស់៨លាននាក់ បានរត់ភៀសខ្លួនចូលទៅកាន់បណ្ដាប្រទេសជិតខាង។

មានការវាយប្រហារពាសពេញប្រទេសស៊ូសង់។ ភាគច្រើននៃតំបន់ដាហ្វួរ(Darfur) ត្រូវបានគ្រប់គ្រងដោយក្រុម RSF ព្រមទាំងតំបន់ជាច្រើនទៀតនៃរដ្ឋធានីខាទុំ(Khartoum)។ ការវាយប្រយុទ្ធគ្នានៅតែបន្តក្នុងតំបន់ គ័រដូហ្វានខាងលិច(West Kordofan) និងតំបន់ គ័រដូហ្វានខាងត្បូង (South Kordofan)ក្នុងភាគត្បូង ដែលបានកាត់ផ្ដាច់ពួកគេពីតំបន់ផ្សេងៗទៀតរបស់ប្រទេសស៊ូដង់។

ក្រុមមន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ បាននិយាយថាជម្លោះ បានទាញទម្លាក់ប្រទេសនេះ ឲ្យធ្លាក់ចូលក្នុងសុបិន្តអាក្រក់មនុស្សធម៌ធ្ងន់ធ្ងរមួយក្នុងចំណោមគ្រោះមហន្តរាយជាច្រើនក្នុងប្រត្តិសាស្ត្រថ្មីៗរបស់ប្រទេសនេះ និងអាចបណ្ដាលឲ្យកើតជាវិបត្តិអត់ឃ្លានធំបំផុតរបស់ពិភពលោក។

ជនស៊ីវិល ដែលបានជាប់ខ្លួនក្នុងសង្រ្គាមស៊ីវិល របស់ប្រទេសស៊ូដង់ បានប្រាប់សារព័ត៌មាន BBC ពីករណីចាប់រំលោភ អំពើហិង្សាលើជនជាតិភាគតិច និងការប្រហារជីវិតនៅតាមដងផ្លវ ។

ក៏មានការភ័យខ្លាចផងដែរថា នៅក្នុងតំបន់ដាហ្វួរ (Darfur) ក្នុងភាគខាងលិចរបស់ប្រទេសនេះ មានករណីដដែលៗបានកើតឡើង ដែលសហរដ្ឋអាមេរិកបានហៅថាជាអំពើប្រល័យពូជសាសន៍កាលពី២០ឆ្នាំ មុន អាចនឹងចាប់ផ្ដើមកើតឡើងទៀត៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm