គណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោតចំនួន១៦ បានចាប់ឆ្នោតលេខរៀងបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ត

2024/03/20 06:45:52 pm        125

អ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា គណៈកម្មការ​រាជធានី​-ខេត្តរៀបចំការបោះឆ្នោតចំនួន១៦ខេត្ត បានបញ្ចប់ការចាប់ឆ្នោតលេខរៀង​របស់​គណបក្ស​នយោបាយ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។

ថ្លែងប្រាប់ BTV នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និង​ជា​អ្នក​នាំពាក្យ គ.ជ.ប. បានឱ្យដឹងថា បន្ទាប់ពីដំណើរការចុះបញ្ជីគណបក្សនយោបាយ និង​ការ​ចុះ​បញ្ជី​បេក្ខជន​ឈរបោះឆ្នោតបានបញ្ចប់រួចរាល់ អំឡុងពេលបច្ចុប្បន្ននេះគណៈកម្មការរាជធានី-ខេត្ត​រៀបចំ​ការ​បោះឆ្នោតកំពុងដំណើរលើការចាប់ឆ្នោតលេខរៀងរបស់គណបក្សនយោបាយទាំង៥ ដែល​ចូល​រួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ។ ឯកឧត្តម បន្តថា ការចាប់ឆ្នោតលេខរៀងមានសារៈសំខាន់ ដោយ​សារ​សន្លឹក​ឆ្នោតទាំង​នោះត្រូវ​ផ្អែក​ទៅ​តាម​ការ​ចុះ​បញ្ជីគណបក្សនយោបាយ និងការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។

ឯកឧត្តមបញ្ជាក់ថា ទោះបីការ​ចាប់​លេខ​រៀង​គណបក្ស​នយោបាយ​ត្រូវ​ធ្វើ​នៅ​តាម​គណៈ​កម្មការ​រាជ​ធានី​-ខេត្តរៀបចំការបោះឆ្នោតក្តី ប៉ុន្តែ គ.ជ.ប នៅមានភារកិច្ច​ទទួល​ខុស​ត្រូវ​បោះពុម្ព​សន្លឹក​ឆ្នោត​ ដើម្បីឱ្យការ​រៀបចំ​បោះពុម្ព​សន្លឹក​ឆ្នោ​ត​នោះ​ត្រឹម​ត្រូវ​ទៅតា​ម​លេខ​រៀង​របស់​គណបក្ស​នយោបាយ។

អ្នកនាំពាក្យរូបនេះបញ្ជាក់ទៀតថា គិតមកទល់ពេលនេះ ការ​ចាប់ឆ្នោត​លេខ​រៀង​គណបក្ស​នយោបាយ​បាន​បញ្ចប់រួចរាល់ក្នុងខេត្តចំនួន១៦ ខណៈខេត្តចំនួន​៩​ផ្សេង​ទៀត​មាន​គណបក្ស​នយោបាយ​មួយ​ចំនួនពុំទាន់បំពេញឯកសារត្រឹមត្រូវទៅតាមការកំណត់របស់ គ.ជ.ប។

អ្នកនាំពាក្យរូបនេះ បាន​អំពាវនាវ​ដល់​គណបក្ស​នយោបាយ​ត្រូវ​ធ្វើ​ការ​រួស​រាន់​រៀប​ចំ​ឯកសារ​ការ​ចុះ​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះបោះឆ្នោតនេះឱ្យបានត្រឹមត្រូវទៅតាមច្បាប់ ខណៈ គ.ជ.ប គ្រោង​នឹង​បញ្ចប់​ការ​ចាប់ឆ្នោតលេខរៀងគណបក្សនយោបាយទាំងអស់យ៉ាងយូរត្រឹមដំណាច់ខែមីនានេះ។

សូម​ជម្រាបថា គ.ជ.ប បានប្រកាសទទួលស្គាល់ជាផ្លូវការចំពោះគណបក្សនយោបាយចំនួន៥ ឱ្យ​ចូល​រួម​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុម​ប្រឹក្សា​ស្រុក​ និងក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ក្នុងនោះមាន គណបក្សប្រជាជនកម្ពុជា, គណបក្ស​ឆន្ទៈខ្មែរ​, គណបក្សកម្លាំងជាតិ, គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ។ ការបោះឆ្នោតនេះនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខ និងមាន​អង្គ​បោះឆ្នោត​ជា​សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងមុខតំណែង៕ អត្ថបទ៖ សេក ឧត្តម


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm