ក្រុមអ្នកជំនាញជួបពិភាក្សាពីការត្រៀមខ្លួនរបស់សាលារៀនផ្តោតលើភាពធន់ និងគុណភាពអប់រំ

2024/03/20 06:56:01 pm        94

ក្រសួងអប់រំ យុវជន និងកីឡា រួមទាំងក្រុមអ្នកជំនាញក្នុងវិស័យអប់រំនៅកម្ពុជា នៅថ្ងៃទី ២០ និង​ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៤នេះ បានជួបជុំគ្នាដើម្បីពិភាក្សាលើ ដំណើរឆ្ពោះទៅ​ការ​ត្រៀមខ្លួន​របស់​សាលា​រៀននាពេលអនាគត ដើម្បីកសាងភាពធន់ និងធានាគុណភាពអប់រំ។

ក្រសួងអប់រំ យុវជន និងកីឡា រួមទាំងវិទ្យាស្ថានបណ្ដុះបណ្ដាល និង​ស្រាវជ្រាវ ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​ ដោយមានការចូលរួមអ្នកជំនាញក្នុងវិស័យអប់រំជាច្រើនរូបនៅកម្ពុជា បានរៀប​ចំ​ជា​សន្និសីទ​គោល​នយោបាយអប់រំលើកទី៤ ស្ដីពី « ដំណើរឆ្ពោះទៅ​ការ​ត្រៀមខ្លួន​របស់​សាលា​រៀន​នា​ពេល​​អនាគត ដើម្បីកសាងភាពធន់ និងធានាគុណភាពអប់រំ»។

ក្នុងការ​បើកកម្មវិធីនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង​កីឡា បានលើកឡើងជាការគាំទ្រចំពោះការរៀបចំឱ្យមានកិច្ចពិភាក្សានេះឡើង។ ឯកឧត្តម​បន្ត​ថា នេះជាកិច្ចសហប្រតិបត្តិការរវាងក្រសួងអប់រំ ជាមួយ​នឹង​អ្នក​ជំនាញ​នៃ​វិទ្យាស្ថាន​បណ្ដុះ​បណ្ដាល និង​ស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា ដើម្បីពិភាក្សាទៅលើគំនិតផ្ដួចផ្ដើមមួយចំនួន ពិសេស​លើ​ចំណុចគន្លឹះដើម្បីរៀបចំកែលម្អក្នុងការអនុវត្តកំណែទម្រង់ក្នុងវិស័យអប់រំ។

ក្នុងកម្មវិធីដដែលនេះ លោកស្រី អេង នេត្រា នាយកប្រតិបត្តិ នៃវិទ្យាស្ថាន​បណ្ដុះបណ្ដាល និង​ស្រាវជ្រាវ ដើម្បី​អភិវឌ្ឍន៍កម្ពុជា លើកឡើងដែរថា កម្មវិធីនេះ ជាការបង្កើតឱកាស​ឱ្យ​ភាគី​ពាក់ព័ន្ធ​សំខាន់​បាន​ចូលរួមចំណែក និងពិភាក្សាលើវឌ្ឍនភាពនៃវិស័យអប់រំ ក៏ដូចជាស្វែង​រក​គំនិត​ថ្មីៗ​បន្ថែម​ទៀត ដើម្បីដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមានឡើង។

សម្រាប់ក​ម្មវិធីរយៈពេលពីរថ្ងៃនេះ គឺមានកិច្ចពិភាក្សាធំៗចំនួន ៤។ កិច្ចពិភាក្សាទី ១ គឺផ្តោតលើ ភាព​ជា​អ្នកដឹកនាំ និងអភិបាលកិច្ចសាលារៀនល្អ ដើម្បីលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស។ កិច្ច​ពិភាក្សាទី ២ផ្តោតលើ ការអភិវឌ្ឍន៍វិជ្ជាជីវៈជាប្រចាំ តាមរយៈការបង្វឹក និងប្រឹក្សាយោបល់ រីឯ​កិច្ច​ពិភាក្សាទី ៣ផ្តោតលើ តើបច្ចេកវិទ្យាជួយកាត់បន្ថយឬបង្កើនគម្លាត? តើយើង​ត្រូវ​ធ្វើ​ដូច​ម្ដេច​ដើម្បី​ប្រើប្រាស់​បច្ចេកវិទ្យាឱ្យបានប្រសើរជាងមុនក្នុងការលើកកម្ពស់ការសិក្សា? ចំពោះ​កិច្ច​ពិភាក្សា​ទី ៤ គឺក្រុមអ្នកជំនាញផ្តោតលើ ឧត្តមានុវត្តន៍ នៃភាពជាដៃគូសាធារណៈ និង​សហគមន៍​៕​ អត្ថបទ៖ គឹមហុក  

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm