ទូរទស្សន៍រដ្ឋ KRT បានរាយការណ៍នៅថ្ងៃពុធនេះថា មេដឹកនាំប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដឹកនាំការសាកល្បងម៉ាស៊ីនឥន្ធនៈរឹង សម្រាប់មីស៊ីលល្បឿនលឿនជាងសំឡេងរយៈចម្ងាយមធ្យមប្រភេទថ្មី ជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍសមត្ថភាពការពារជាតិ។

ប្រព័ន្ធផ្សព្វផ្សាយ KRT បានរាយការណ៍ថា ជោគជ័យដ៏អស្ចារ្យនៃការសាកល្បង បានអនុញ្ញាតឱ្យគម្រោងដំណើរការក្រោមកាលវិភាគសម្រាប់ការបញ្ចប់ការអភិវឌ្ឍន៍មីស៊ីលបាលីស្ទីក រយៈចម្ងាយមធ្យមលឿនជាងសំឡេងថ្មី។
ព័ត៌មាន KRT បាននិយាយថា ការសាកល្បងនេះ ត្រូវបានធ្វើឡើងនៅស្ថានីយ៍បាញ់បង្ហោះផ្កាយរណប Sohae ដ៏សំខាន់របស់ប្រទេសកូរ៉េខាងជើង នៅជិតឆ្នេរភាគខាងលិចកាលពីថ្ងៃអង្គារ នៅពេលព្រឹក និងពេលរសៀល។

ប្រទេសកូរ៉េខាងជើង បានធ្វើការសាកល្បងបាញ់មីស៊ីលល្បឿនលឿនជាងសំឡេងរយៈចម្ងាយមធ្យមកាលពីខែមករា ដែលខ្លួនបាននិយាយថា នៅពេលនោះបានប្រើប្រាស់ម៉ាស៊ីនឥន្ធនៈរឹងថ្មី ហើយក៏បានសាកល្បងប្រតិបត្តិការក្បាលគ្រាប់ដែលអាចគ្រប់គ្រងបានផងដែរ។