ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអង្គារ (១៩ មីនា) បានប្រាប់សេវាសន្តិសុខសហព័ន្ធ (FSB) ដែលជាអ្នកស្នងតំណែងដ៏សំខាន់របស់គណកម្មាធិការសន្តិសុខរដ្ឋ KGB សម័យសូវៀត ឱ្យជួយក្រុមហ៊ុនរុស្ស៊ី លុបបំបាត់ទណ្ឌកម្មរបស់លោកខាងលិច និងពង្រីកឥទ្ធិពលរបស់ពួកគេទៅកាន់ទីផ្សារថ្មីជុំវិញពិភពលោក។

នៅក្នុងការប៉ុនប៉ងដើម្បីពន្លិចសេដ្ឋកិច្ចរុស្ស៊ី និងបង្ខំលោក ពូទីន ឱ្យផ្លាស់ប្តូរបុព្វហេតុសង្រ្គាមរបស់ខ្លួន លោកខាងលិចបានដាក់លើរុស្ស៊ីនូវអ្វីដែលខ្លួនបានចាត់ថាជាទណ្ឌកម្មដ៏តឹងតែងបំផុតមិនធ្លាប់មាន ភ្លាមៗបន្ទាប់ពីវិមានក្រឹមឡាំង បានបញ្ជាឱ្យឈ្លានពានអ៊ុយក្រែន នៅឆ្នាំ២០២២។

ទោះបីជាយ៉ាងណាក៏ដោយ លោក ពូទីន និយាយថា សេដ្ឋកិច្ចក្នុងសម័យសង្គ្រាមរបស់រុស្ស៊ីមានភាពរីកចម្រើន ទោះបីជាមានការដាក់ទណ្ឌកម្មក៏ដោយ ជាមួយនឹងការផលិតគ្រាប់កាំភ្លើងធំលើសពីប្រទេសលោកខាងលិច និងសេដ្ឋកិច្ចរុស្ស៊ី កើនឡើង ៣,៦ ភាគរយកាលពីឆ្នាំមុន។

ប្រធានាធិបតីរុស្ស៊ីរូបនេះបានប្រាប់សេវាសន្តិសុខសហព័ន្ធ FSB ឱ្យផ្តល់ការគាំទ្រដល់ក្រុមហ៊ុនរបស់រយស្ស៊ី ដែលកំពុងអភិវឌ្ឍយ៉ាងសកម្ម ទោះបីជាមានឧបសគ្គដែលបានបង្កើតឡើងដើម្បីបង្អាក់ពួកគេក៏ដោយ និងក្រុមហ៊ុនកំពុងស្វែងរកទីផ្សារថ្មី ដែលត្រូវប្រឈមមុខនឹងសកម្មភាពអរិភាពដោយបើកចំហពីលោកខាងលិច៕