នាយករដ្ឋមន្ត្រីអាមេនី៖ ការបោះបង្គោលព្រំដែនបានឆាប់រហ័ស គឺចាំបាច់ដើម្បីបញ្ចៀសជម្លោះថ្មីជាមួយ អាស៊ែរបៃហ្សង់

2024/03/20 07:58:58 pm        134

នាយករដ្ឋមន្ត្រីអាមេនី បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសតំបន់កូកាស( Caucasus) ចាំបាច់ត្រូវកំណត់ព្រំដែនឲ្យបានឆាប់រហ័សជាមួយប្រទេសជិតខាងអាស៊ែរបៃហ្សង់ ដើម្បីបញ្ចៀសអរិភាពជុំថ្មី។

កាលពីឆ្នាំមុន អាស៊ែរបៃហ្សង់ បានធ្វើយុទ្ធនាការយោធាមួយ ដើម្បីដណ្តើមយកតំបន់ការ៉ាបាក់ មកវិញ ដោយបញ្ចប់ការគ្រប់គ្រងរបស់ក្រុមផ្តាច់ខ្លួនជនជាតិអាមេនីអស់រយៈពេលបីទសវត្សរ៍ នៅទីនោះ។

នៅខែធ្នូ ភាគីទាំងពីរ បានយល់ព្រមចាប់ផ្តើមការចរចាលើសន្ធិសញ្ញាសន្តិភាព។ ទោះជាយ៉ាងណាក៏ដោយ អ្នកស្រុកជាច្រើននៃតំបន់ព្រំដែនរបស់ប្រទេសអាមេនី បានប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងកំណត់ព្រំដែន ដោយមើលឃើញថា វាជាការទន្ទ្រានរបស់អាស៊ែរបៃហ្សង់លើតំបន់ដែលពួកគេចាត់ទុកជាកម្មសិទ្ធិរបស់ពួកគេនោះ។

ថ្លែងទៅកាន់អ្នករស់នៅភូមិព្រំដែន Voskepar ក្នុងតំបន់ Tavush លោកនាយករដ្ឋមន្ត្រី នីកូល ប៉ាស៊ីនយ៉ាន (Nikol Pashinyan) បានព្រមានថា ការបដិសេធរបស់អាមេនី ក្នុងការកំណត់ព្រំដែនអាចបង្កឲ្យមានការប្រឈមមុខដាក់គ្នាថ្មី។

លោកប៉ាស៊ីនយ៉ាន បាននិយាយថា៖«វាមានន័យថា សង្រ្គាមអាចផ្ទុះឡើងនៅចុងសប្តាហ៍»។ លោកបានកត់សម្គាល់ថា ការបោះបង្គោលព្រំដែន គួរតែផ្អែកលើការទទួលស្គាល់គ្នាទៅវិញទៅមកនៃបូរណភាពទឹកដីនៃប្រទេសអាមេនី និងអាស៊ែរបៃហ្សង់ដោយផ្អែកលើផែនទីសូវៀតតាំងពីឆ្នាំ១៩៩១ នៅពេលដែលពួកគេទាំងពីរជាផ្នែកនៃសហភាពសូវៀតនោះ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        145
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        135
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm