អគ្គិសនី​កម្ពុជា​ស្គាល់​ជ័យជម្នះ​លើក​ទី​២ ក្រោយ​ឈ្នះ​សូល​ទី​ឡូ​អង្គរ ១-០ ខណៈ​អង្គ​រថា​យ​ហ្គឺ​រ​ស្គាល់​បរាជ័យ​លើកដំបូង​

2021/07/16 05:21:06 pm        130

​បាល់ទាត់៖ បន្ទាប់ពី​រង​បរាជ័យ ៥​ប្រកួត​ជាប់​គ្នា ក្រុមបាល់ទាត់​អគ្គិសនី​កម្ពុជា​បាន​រក​ឃើញ​ជ័យ​ជម្នះ​លើក​ទី​២ របស់​ខ្លួន ក្រោយ​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​សូល​ទី​ឡូ​អង្គរ​ដោយ​លទ្ធផល ១-០ ក្នុង​ជំនួប​សប្ដាហ៍​ទី​៨ នៃ​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គឆ្នាំ​២០២១ នៅ​កីឡដ្ឋាន SRU ខេត្តសៀមរាបកាលពី​ល្ងាច​ថ្ងៃទី​១៥ ខែកក្កដា​នេះ។​

​ការប្រកួតដើម្បី​ស្វែងរក​ពិន្ទុ​ធានា​កៅអី​សុវត្ថិភាព​នេះ ក្រុម​ទាំងពីរបើក​ការ​វាយ​សម្រុក​គ្នា​ពេញ ៩០​នាទី តែមាន​គ្រាប់​បាល់​កើតឡើង ១​គ្រាប់​ប៉ុណ្ណោះដែល​ធ្វើ​សម្រេច​ដោយ​ខ្សែប្រយុទ្ធ​អគ្គិសនី​កម្ពុជា ចន្ថា ចន្ទាកា នៅ​នាទី​៣៦ ហើយ​គ្រាប់​បាល់​ជ័យជម្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ​សូល​ទី​ឡូ​អង្គរ​ផងដែរ បន្ទាប់ពី​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​នេះ ព្យាយាម​រក​គ្រាប់​បាល់តែ​មិនបាន​សម្រេច។​ ​លទ្ធផល​នេះបានធ្វើ​ឲ្យ​ក្រុម​អគ្គិសនី​កម្ពុជា រំកិល​មកឈរ​លេខ​រៀង​ទី​១០ ដោយមាន ៦​ពិន្ទុ​ស្មើ​ក្រុម​អាស៊ី​អឺរ៉ុបបន្ទាប់ពី​ឆ្លងកាត់ ៧​ប្រកួត​ឈ្នះ ២ និង​ចាញ់ ៥ ហើយ​ជ័យជម្នះ​លើកដំបូង​របស់​ក្រុម​ប្រើ​ធនធាន​កីឡាករ​ក្នុងស្រុក​សុទ្ធ​នេះ គឺ​បាន​យកឈ្នះ​ក្រុម​នគរបា​ល​ជាតិ ៣-២ តាំងពី​ប្រកួត​បើក​រដូវ​កាល​ថ្មី​មកម្ល៉េះ។ រីឯ​ក្រុម​សូល​ទី​ឡូ​អង្គរ​វិញបន្ដ​ឈរ​បាត​តារាង និង​មិនទាន់មាន​ពិន្ទុ​រាប់​ឡើយក្រោយ​ឆ្លងកាត់ ៧​ប្រកួត​ចាញ់​ទាំង ៧​ប្រកួត​។

​ដោយឡែកក្រុមបាល់ទាត់​អង្គ​រថា​យ​ហ្គឺ​របាន​ស្គាល់​បរាជ័យ​លើកដំបូង ក្នុង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ ឆ្នាំ​២០២១ ហើយក្រោយ​ប្រកួត​ចាញ់​ក្រុម​ម្ចាស់ផ្ទះ​វិសាខា ៣-១ នៅក្នុង​ជំនួប​សប្ដាហ៍​ទី​៨ កាលពី​ល្ងាច​ថ្ងៃទី​១៥ ខែកក្កដានៅ​កីឡដ្ឋាន​ព្រី​នស៍។​ ​ទោះបី​របូត ៣​ពិន្ទុ​លើកដំបូង​ក៏ពិតមែន តែ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រនៅតែ​បន្ដ​ឈរ​កំពូល​តារាង​បណ្ដោះអាសន្ន ដោយមាន ១៩​ពិន្ទុ​ក្នុង​ដៃជាមួយ​លទ្ធផល ៨​ប្រកួត​ឈ្នះ ៦ ស្មើ ១ និង​ចាញ់ ១ តាម​ពីក្រោយ​ដោយ​ក្រុម​វិសាខាដែល​រកបាន ១៥​ពិន្ទុ តែ​នៅសល់​ប្រកួត​ចំណេញ​ក្នុង​ដៃ ១​ប្រកួត ពោលគឺ​ក្រុម​សេះ​ជំទង់​នេះទើប​ប្រកួត​បាន ៧​ប្រកួត​ប៉ុណ្ណោះជាមួយ​លទ្ធផល​ឈ្នះ ៤ និង​ស្មើ ៣ មិនទាន់​ស្គាល់​ចាញ់​ឡើយ៕

​អត្ថបទ លី ឈុន​ឡា​,

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm