ការប្រយុទ្ធរបស់អ៊ុយក្រែនប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ី បានឈានចូលដំណាក់កាលថ្មី ដោយប្រើប្រាស់បច្ចេកវិទ្យាយានដ្រូនក្នុងស្រុក ដើម្បីធ្វើការវាយលុកចម្ងាយ២.000 គីឡូម៉ែត្រ (១.២០០ម៉ាយ)ទៅលើរោងចក្រចម្រាញ់ប្រេងភាគច្រើនសាងសង់នៅសម័យសូវៀត។

យ៉ាងហោចណាស់រោងចក្រចម្រាញ់ប្រេងសំខាន់ៗចំនួន៩ ត្រូវបានវាយប្រហារដោយជោគជ័យ ក្នុងឆ្នាំនេះ ដែលបច្ចុប្បន្នកំពុងប្រើប្រាស់ក្រៅបណ្តាញ១១ភាគរយនៃសមត្ថភាពសរុបរបស់ប្រទេស នេះបើយោងតាមការប៉ាន់ស្មានមួយចំនួន។ នៅពេលដែលជម្លោះនៅជួរមុខ បានផ្លាស់ប្តូរជំហររបស់ទីក្រុងមូស្គូ យុទ្ធនាការយានដ្រូន កំពុងក្លាយជាផែនការដ៏សំខាន់នៃវិស័យការពារជាតិរបស់អ៊ុយក្រែន ទាំងនៅក្នុងនិមិត្តសញ្ញា និងគោលបំណងយុទ្ធសាស្ត្ររបស់ខ្លួន។

បច្ចេកវិទ្យាយានដ្រូននេះ ផ្តល់ឲ្យទីក្រុងគីវនូវសមត្ថភាពក្នុងការចូលទៅជ្រៅទៅក្នុងទឹកដីរុស្ស៊ី និងវាយលុកទៅលើឧស្សាហកម្មដែលមានសារៈសំខាន់ចំពោះកិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់វិមានក្រឹមឡាំង ដោយផ្តល់ទាំងការផ្គត់ផ្គង់ប្រេងឥន្ធនៈដល់កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន និងលំហូរនៃប្រាក់ដែលបានមកពីការនាំចេញប្រេង ចូលទៅក្នុងឃ្លាំងរបស់ខ្លួន។
លោក Francisco Serra-Martins សហស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតយានដ្រូន Terminal Autonomy បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា៖«ប្រទេសរុស្ស៊ី គឺជាស្ថានីយប្រេងឥន្ធនៈមួយដែលមានកងទ័ព ហើយយើងមានបំណងបំផ្លាញស្ថានីយប្រេងឥន្ធនៈនោះ»។«យើងនឹងផ្តោតលើកន្លែងដែលប្រទេសនេះ កំពុងជួបការលំបាកបំផុត ហើយនោះគឺជាធនធានហិរញ្ញវត្ថុ»។