ប្រើប្រាក់រៀលបានទូលាយ នឹងធ្វើឱ្យកម្ពុជាមានអធិបតេយ្យ ក្នុងការអនុវត្តនយោបាយម៉ាក្រូសេដ្ឋកិច្ច

2024/03/20 08:59:16 pm        46

ភ្នំពេញ : ការប្រើប្រាស់ប្រាក់រៀលទូលំទូលាយ នឹងជួយឱ្យកម្ពុជាមានអធិបតេយ្យ និងឯករាជ្យក្នុងការអនុវត្តនយោបាយម៉ាក្រូសេដ្ឋកិច្ច ជាពិសេសនយោបាយរូបិយវត្ថុ ដែលអាចជួយជំរុញការវិនិយោគ និងការប្រើប្រាស់ក្នុងស្រុក ការបង្កើនអត្រាការប្រាក់នៅលើទីផ្សារ និងការបញ្ចេញសន្ទនីយភាពទៅក្នុងសេដ្ឋកិច្ច។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្លែងលើកឡើងនៅក្នុងឱកាសខួបលើកទី ៤៤ នៃការដាក់ឱ្យ ចរាចរប្រាក់រៀលឡើងវិញ (ដំណើរឆ្ពោះទៅមុខនៃប្រាក់រៀល និងប្រព័ន្ធបាគង) នៅថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២៤ នេះថា ការឆ្លង កាត់នឹងវិបត្តិសេដ្ឋកិច្ចធំៗកន្លងមក បានបង្ហាញថា កម្ពុជាត្រូវការពង្រឹងការប្រើប្រាស់ប្រាក់រៀលដែលអាចរួមចំណែកជួយការពារ ក៏ដូច ជាស្ដារសេដ្ឋកិច្ចពីវិបត្តិ ដោយហេតុថា ការប្រើប្រាស់ប្រាក់រៀលទូលំទូលាយ នឹងជួយឱ្យកម្ពុជាមានអធិបតេយ្យ និងឯករាជ្យក្នុងការ អនុវត្តនយោបាយម៉ាក្រូសេដ្ឋកិច្ច ជាពិសេសនយោបាយរូបិយវត្ថុ ដែលអាចជួយដល់ការជំរុញការវិនិយោគ និងការប្រើប្រាស់ក្នុងស្រុក តាមរយៈការជួយបន្ថយ ឬបង្កើនអត្រាការប្រាក់នៅលើទីផ្សារ និងការបញ្ចេញសន្ទនីយភាពទៅក្នុងសេដ្ឋកិច្ចជាដើម។

ជាក់ស្តែងនាពេលកន្លងមកនេះ ប្រទេសមួយចំនួនធំបានអនុវត្តក្នុងវិបត្តិហិរញ្ញវត្ថុសកល និងវិបត្តិកូវីដ-១៩ ដោយធនាគារ កណ្ដាលបានបន្ទាបអត្រាការប្រាក់គោល ដើម្បីបន្ថយអត្រាការប្រាក់នៅលើទីផ្សារ និងបានចាក់បញ្ចូលសាច់ប្រាក់បន្ថែមដល់សេដ្ឋកិច្ច ក្នុងគោលដៅជំរុញសកម្មភាពសេដ្ឋកិច្ច។ ការធ្វើដូច្នេះបាន ទាល់តែធនាគារកណ្តាលអាចគ្រប់គ្រងការប្រើប្រាស់ នយោបាយរូបិយវត្ថុ ប្រកបដោយប្រសិទ្ធភាព គឺនៅពេលរូបិយវត្ថុជាតិត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ។

លោកជំទាវបណ្ឌិត បន្តថា ក្នុងទិសដៅលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលនេះ ធនាគារជាតិនៃកម្ពុជាបានខិតខំសម្រួលការ ប្រើប្រាស់ប្រាក់រៀល ឱ្យមានភាពងាយស្រួលជាបន្តបន្ទាប់ ។ ក្នុងចំណោមវិធានការនានា ប្រព័ន្ធទូទាត់អេឡិចត្រូនិក ជាពិសេសប្រព័ន្ធ បាគង បានរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រួលដល់ការទូទាត់ប្រាក់រៀលឱ្យកាន់តែមានភាពទាន់សម័យ ឆាប់រហ័ស និងចំណាយ តិច។ ជាលទ្ធផល ការប្រើប្រាស់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិក បានកើនឡើងក្នុងអត្រាខ្ពស់ ដោយក្នុងឆ្នាំ ២០២៣ ប្រតិបត្តិការ ទូទាត់ជាប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិក បានកើនឡើង ៤៤ ភាគរយ ធៀបនឹងឆ្នាំ២០២២ និងខ្ពស់ជាងកំណើននៃប្រតិបត្តិការ ទូទាត់អេឡិចត្រូនិកជាប្រាក់ដុល្លារអាមេរិក ដែលកើនក្នុងអត្រាជាង ៣ ភាគរយប៉ុណ្ណោះ។

ជុំវិញបញ្ហានេះ, លោកជំទាវបណ្ឌិត ជា សិរី បានអំពាវនាវដល់ក្រសួង-ស្ថាប័ន គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ រោងចក្រ ក្រុមហ៊ុន សហគ្រាស ម្ចាស់អាជីវកម្ម ប្រជាពលរដ្ឋទូទៅ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តរួមចំណែកប្រើប្រាស់ប្រាក់រៀល នៅក្នុង ប្រតិបត្តិការរបស់ខ្លួនឱ្យកាន់តែច្រើនឡើងដូចជា៖ តាមរយៈការទូទាត់ ការបិទស្លាកតម្លៃ ទំនិញ និងសេវានានា ការផ្តល់ឥណទាន និងការសន្សំជាប្រាក់រៀល ព្រមទាំងផ្ដល់លក្ខខណ្ឌអនុគ្រោះឱ្យបានច្រើនចំពោះការប្រើប្រាស់ប្រាក់រៀលជាដើម៕


អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm