ហៃទី៖ នគរបាលហៃទីដែលបានប្រកាសឃុំខ្លួន ប្រធានអង្គរក្សរបស់ប្រធានាធិបតីដែលត្រូវគេលួចធ្វើឃាត និងសមាជិក ៣នាក់ផ្សេងទៀតដែលការពារសន្តិសុខរបស់លោកបាននិយាយថា ការធ្វើឃាតលោកប្រធានាធិបតី Jovenel Moise ដោយទាហានស៊ីឈ្នួលប្រដាប់អាវុធត្រូវបានគេគ្រោងធ្វើនៅសាធារណរដ្ឋដូមីនីកង់ ដែលជាប្រទេសជិតខាងហៃទី។

ភាពងាយស្រួលដែលក្រុមវាយប្រហារ បានចូលទៅក្នុងគេហដ្ឋានរបស់មេដឹកនាំហៃទីនៅរដ្ឋធានី Port-au-Prince ហើយបានបាញ់សម្លាប់លោក ដោយមិនមានរងរបួសដល់អង្គរក្សរបស់លោក បានបង្កើនការសង្ស័យថាការវាយប្រហារថ្ងៃទី៧ ខែកក្កដាអាចជាការងារនៅខាងក្នុង។ រូបថតមួយសន្លឹកដែលផ្សព្វផ្សាយលើបណ្ដាញសង្គម បានកំណត់អត្តសញ្ញាណជនសង្ស័យ ២នាក់ ហើយក្រោយមកអ្នកទាំង ២ ដែលត្រូវបានចាប់ខ្លួនធ្លាប់បានជួបជាមួយអតីតសមាជិកព្រឹទ្ធសភាបក្សប្រឆាំងហៃទីលោក Joel John Joseph ដែលត្រូវបាននគរបាលតាមចាប់ខ្លួន៕
អត្ថបទ៖ សុខមាន