ក្រសួងការពារជាតិរបស់ប្រទេសអ៊ីរ៉ាក់ បាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងរបស់ប្រទេសទួរគី បាន វាយប្រហារតាមអាកាសមកលើគោលដៅចំនួន២៧គោលដៅ របស់គណបក្សពលករឃឺដ (PKK) ក្រៅច្បាប់ នៅក្នុងប្រតិបត្តិការឆ្លងព្រំដែន នៅប្រទេសអ៊ីរ៉ាក់ ភាគខាងជើង។

ក្រសួង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា គោលដៅសរុបចំនួន ២៧កន្លែង រួមមានលេណដ្ឋាន ទីជម្រក និងរូងភ្នំ ដែលប្រើប្រាស់ដោយអង្គការភេរវកម្មរបស់គណបក្សពលករឃឺត(PKK) នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ត្រូវបានបំផ្លាញ ដោយប្រតិបត្តិការតាមដែនអាកាស។
ប្រតិបត្តិការទាំងនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងការពារជាតិទួរគី បានប្រកាសកាលពីថ្ងៃអង្គារថាទាហានម្នាក់បានស្លាប់ និង៤នាក់ផ្សេងទៀតបានរងរបួស បណ្តាលមកពីការជ្រៀតចូលនិងការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធរបស់គណបក្សពលករឃឺត(PKK) នៅក្នុងតំបន់ប្រតិបត្តិការ «Claw-Lock» នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។
កងកម្លាំងសន្តិសុខទួរគី ជារឿយៗធ្វើប្រតិបត្តិការឆ្លងកាត់ព្រំដែននៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ជាតំបន់លាក់ខ្លួន និងជាមូលដ្ឋានរបស់ក្រុមសកម្មប្រយុទ្ធគណបក្សពលករឃឺត។

រដ្ឋាភិបាលប្រទេសទួរគី បានចាប់ផ្តើមប្រតិបត្តិការ Claw-Lock នៅក្នុងខែមេសា ឆ្នាំ ២០២២ ដើម្បីប្រយុទ្ធប្រឆាំងក្រុមគណបក្សពលករឃឺត(PKK) នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ នៅក្បែរព្រំដែនប្រទេសទួរគី។
គណបក្សពលករឃឺត(PKK) ត្រូវបានចុះបញ្ជីជាអង្គការភេរវកម្មដោយប្រទេសទួរគី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលបានបានបះបោរប្រឆាំងរដ្ឋាភិបាលទួរគី អស់រយៈពេលជាងបីទសវត្សរ៍មក ហើយ។