អនុប្រធានទី១នៃអាជ្ញាធរមីន ប្រកាសដាក់ឱ្យដំណើរការសាកល្បង “ប្រព័ន្ធគ្រប់គ្រងព័ត៌មានសកម្មភាពមីនកម្ពុជា”

2024/03/20 09:20:18 pm        146

ភ្នំពេញ : ឯកឧត្តមបណ្ឌិត លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីន បានថ្លែងថា ដើម្បីសម្រេចបាននូវអនាគតមួយដែលគ្មានមីនក្នុងប្រទេសកម្ពុជា អាជ្ញាធរមីននៅថ្ងៃទី២០ ខែ មីនា ឆ្នាំ ២០២៤នេះបានប្រកាសដាក់ឱ្យដំណើរការសាក ល្បងប្រព័ន្ធព័ត៌មានគ្រប់គ្រងសកម្មភាពមីននៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមដ៏ទំនើបនិងត្រូវបានបង្កើតឡើងដើម្បីសម្រប សម្រួលប្រសិទ្ធផល និងប្រសិទ្ធភាពនៃប្រតិបត្តិការសកម្ម ភាពមីននៅទូទាំងប្រទេស។    

 ឯកឧត្តមបណ្ឌិត លី ធុជ បានបញ្ជាក់ថាប្រព័ន្ធគ្រប់គ្រងព័ត៌មាននេះ ផ្តោតលើការគ្រប់គ្រងព័ត៌មានប្រតិបត្តិការទីវាល ហើយមានបំពាក់មុខងារថ្មីៗ ជួយគាំទ្របន្ថែមដល់ប្រព័ន្ធ IMSMA CORE ដែលកំពុងដំណើរការពេលបច្ចុប្បន្ន ក្នុងការគ្រប់គ្រងទិន្នន័យ និងប្រសិទ្ធភាពប្រតិបត្តិការ សម្រួលការបោស សម្អាតមីន ជំនួយជនរងគ្រោះ និងដំណើរការរំដោះផ្ទៃដី។

ឯកឧត្តមបណ្ឌិត លី ធុជ ក៍បានបង្ហាញពីការរំពឹងទុករបស់កម្ពុជាលើការវិវត្តផ្នែកបច្ចេកវិទ្យាយ៉ាងសំខាន់ សម្រាប់បន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការងារប្រយុទ្ធប្រឆាំងនឹងគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា មុននឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានការចូលរួមពីប្រទេសចំនួន១៦៤និងអង្គការ-ស្ថាប័នសំខាន់ៗជុំវិញពិភពលោក។ ឯកឧត្តមទេសរដ្ឋមន្រ្តី បន្តថា «នៅ ពេលយើងឈរនៅកម្រិតនៃយុគសម័យថ្មីក្នុងដំណើរឆ្ពោះទៅកាន់ប្រទេសកម្ពុជាគ្មានមីន យើងត្រូវដឹងគុណ និងថ្លែង អំណរគុណចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យ និងការប្តេជ្ញាចិត្តឥតងាករេរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍ជូនប្រទេស ជាតិ និងប្រជាជនកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តទៀតថា ប្រព័ន្ធគ្រប់គ្រងព័ត៌មានសកម្មភាពមីនកម្ពុជា គឺជានិមិត្តរូបនៃបដិវត្តន៍បច្ចេកវិទ្យា ហើយវាមិនមែនគ្រាន់តែជាកម្មវិធីមួយ ឬឧបករណ៍មួយប៉ុណ្ណោះទេ វាគឺជាសក្ខីភាពនៃបេសកកម្មរួមរបស់យើងក្នុងការធ្វើឱ្យប្រទេសកម្ពុជាគ្មានមីនជាមួយនឹងបច្ចេកវិទ្យាទំនើប ដើម្បីឆ្លើយ តបទៅនឹងបញ្ហាប្រឈមនៃសកម្មភាពមីន និងការរៀបចំផែនការយុទ្ធសាស្ត្រនានា។

   សូមជម្រាបជូន មុនឈានឆ្ពោះទៅកិច្ចប្រជុំកំពូលសៀមរាប-អង្គរ កម្ពុជាកំពុងនាំមុខគេក្នុងការច្នៃប្រឌិត និងប្រើប្រាស់បច្ចេកវិទ្យាទំនើបសម្រាប់វិស័យសកម្មភាពមីន ដែលនេះសបញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេ និងម៉ឺនម៉ាត់របស់កម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ជាពិសេស ការបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងកិច្ចខិតខំប្រឹងប្រែងមនុស្ស ធម៌ទូទាំងពិភពលោក។ ហើយភាពជាអ្នកដឹកនាំរបស់កម្ពុជា គឺបានបំផុសគំនិតគំរូថ្មីដើម្បីបញ្ចូលភាពជឿនលឿនផ្នែកបច្ចេកវិទ្យានៅក្នុងសកម្មភាពមីន ជំរុញសហគមន៍ពិភពលោកឆ្ពោះទៅរកដំណោះ ស្រាយមនុស្សធម៌ប្រកប ដោយភាពច្នៃប្រឌិត ផ្តល់ព័ត៌មាន និងផលប៉ះពាល់បន្ថែមទៀត៕ អត្ថបទ.ភារម្យ

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm