ប្រទេសកម្ពុជាបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនៅទន្លេមេង្គ

2024/03/20 02:39:26 pm        111

ភ្នំពេញ៖ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំសមាសភាពគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ជាលើកដំបូងរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ កិច្ចប្រជុំនេះ រៀបចំធ្វើឡើងនៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ដោយមានការចូលរួមពី សមាជិក សមាជិកា នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងភាគីពាក់ព័ន្ធផ្សេងៗទៀត។

នៅក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា ប្រទេសកម្ពុជាក្នុងនាមជាសមាជិកគណៈកម្មការទន្លេមេគង្គ បានបន្តចូលរួមយ៉ាងសកម្ម និងធ្វើកិច្ចសហការយ៉ាងជិតសិ្នទ្ធជាមួយប្រទេសសមាជិកផ្សេងទៀតមានជាអាទិ៍ ប្រទេសឡាវ ថៃ និងវៀតណាម និងលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ក៏ដូចជាជាមួយប្រទេសដៃគូសន្ទនាមានចិន និងមីយ៉ាន់ម៉ា ព្រមទាំងដៃគូសហការពាក់ព័ន្ធផ្សេងៗទៀត ដើម្បីរួមគ្នាបន្តពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការតំបន់ និងភាពជាដៃគូឱ្យបានកាន់តែរឹងមាំ និងប្រសើរឡើងថែមទៀត ក្នុងកិច្ចខិតខំប្រឹងប្រែងនិងបេសកកម្មរួមគ្នា ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងអាងទន្លេមេគង្គ។

ឯកឧត្តមបន្តថា គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ជាស្ថាប័នជាតិមួយដែលស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់រាជរដ្ឋាភិបាល មានបេសកកម្មសម្របសម្រួលក្នុងការគ្រប់គ្រង ការការពារ ការអភិរក្ស និងអភិវឌ្ឍន៍ធនធានទឹក និងធនធានពាក់ព័ន្ធដទៃទៀត ដើម្បីបុព្វហេតុសេដ្ឋកិច្ចជាតិ និងផលប្រយោជន៍របស់ប្រជាជន និងដើម្បីបុព្វហេតុសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងតំបន់ទន្លេមេគង្គសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា សមិទ្ធផលក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គទាំងនៅថ្នាក់ជាតិ និងថ្នាក់តំបន់ដែលសម្រេចបាន គឺបង្ហាញពីការយកចិត្តទុកដាក់និងកិច្ចខិតខំប្រឹងប្រែងក្នុងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា។ អត្ថបទ៖ទូច សោភ័ណ

អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am