ក្រសួងបរិស្ថាន និងអង្គការដៃគូ សម្ពោធបើកបេសកកម្មសំអាតទន្លេរយៈពេល៥ឆ្នាំ នៅកម្ពុជា

2024/03/20 11:14:25 pm        125

ភ្នំពេញ៖ ក្រសួងបរិស្ថាន អង្គការសំអាតទន្លេសមុទ្រ (ROC) និងក្រុមហ៊ុន Leader Energy បានចាប់សម្ពោធបេសកកម្មសំអាតទន្លេនៅកម្ពុជារយៈពេល ៥ឆ្នាំ ជាផ្លូវការនៅរាជធានីភ្នំពេញ ក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមបរិស្ថាន ពិសេសសំរាមក្នុងទឹកកំពុងបំពុលទឹកទន្លេ ។

ក្នុងពិធីសម្ពោធបេសកកម្មសំអាតទន្លេ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍ថា បេសកកម្មនេះ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការកសាង និងពង្រឹងនូវមូលដ្ឋានគ្រឹះ ដើម្បីពន្លឿនការអភិវឌ្ឍន៍ជាតិ និងគាំទ្រដល់យុទ្ធសាស្ត្រចក្រា របស់ក្រសួងបរិស្ថាន ស្អាត បៃតង និងចីរភាព និងរួមចំណែកដល់ យុទ្ធនាការទឹកស្អាត ការកាត់បន្ថយប្លាស្ទិក និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ។

លោក Dato Sean H'ng Chun Hsiang អនុប្រធានក្រុមហ៊ុន Leader Energy បានឲ្យដឹងថា ភាពជាដៃគូជាមួយ ROC ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំក្នុងការលើកកម្ពស់សេដ្ឋកិច្ចចក្រា ឲ្យមានភាពល្អប្រសើរ និងការថែទាំសហគមន៍ តាមរយៈបេសកកម្មនេះ មានបំណងមិនត្រឹមតែកាត់បន្ថយផលប៉ះពាល់ដ៏អាក្រក់ នៃការបំពុលនៅក្នុងទឹក នៃទន្លេរបស់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងផ្តល់សិទ្ធិអំណាច ដល់សហគមន៍មូលដ្ឋាន ឱ្យក្លាយជាអ្នកថែរក្សាបរិស្ថានធម្មជាតិរបស់ពួកគេផងដែរ ។

លោក នូ សុវណ្ណ នាយកប្រតិបត្តិអង្គការសំអាតទន្លេសមុទ្រ លើកឡើងថា យើងអាចសំអាតកាកសំណល់ចាស់ឱ្យអស់ពីទន្លេ និងច្រាំងទន្លេក្នុងរយៈពេលតែពី៥ ទៅ៦ឆ្នាំបាន ប៉ុន្តែដើម្បីរក្សានូវទន្លេឲ្យមានអនាម័យជារៀងរហូត ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងកាកសំណល់ ការអប់រំ និងការពង្រឹងច្បាប់គឺជាគន្លឹះដ៏សំខាន់ ដែលត្រូវអនុវត្តន៍ ដោយទន្លេគឺជាសសៃឈាម នៃជីវិតរបស់ប្រព័ន្ធអេកូឡូស៊ី និងជាប្រភពផ្គត់ផ្គង់ចំណីអាហារដល់មនុស្សសត្វ ខណៈស្ថានភាពទន្លេកំពុងប្រឈមមុខនឹងការគំរាមកំហែង នៃការបំពុលដោយកាកសំណល់ប្លាសិ្ទក សំណល់ផ្សេងៗទៀត ដែលមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់តុល្យភាព នៃធម្មជាតិប៉ុណ្ណោះទេ ថែមទាំង ប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលរស់នៅពឹងផ្អែកលើប្រភពទឹកទាំងនេះទៀតផង ។

យុវជនជាបុគ្គល ROC និងយុវជនស្ម័គ្រចិត្ត បានបង្ហាញនូវការគាំទ្រចំពោះបេសកកម្មនេះ ហើយពួកគេប្ដេជ្ញាចូលរួមឲ្យទទួលបានជោគជ័យ ខណៈពួកគេក៏បានមើលឃើញពីការកែប្រែ នៃការចោលសំរាមរបស់ប្រជាពលរដ្ឋ កំពុងប្រកបដោយភាពវិជ្ជមាន ជាពិសេសអ្នករស់នៅតាមមាត់ទន្លេ ។

គួរបញ្ជាក់ថា គំនិតផ្តួចផ្តើមរួមគ្នានេះ គ្រោងនឹងដំណើរការរហូតដល់ ឆ្នាំ២០២៨ ហើយរួមបញ្ចូលផែនការទូលំទូលាយមួយ រួមមានប្រតិបត្តិការសំអាតតាមដងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ព្រមទាំងកម្មវិធីអប់រំ ដែលផ្តោតលើការអប់រំការយល់ដឹង អំពីការទុកដាក់សំរាមរបស់ពលរដ្ឋនៅក្នុងមូលដ្ឋាន ជាមួយនឹងការគាំទ្រថវិការដែលមានទឹកប្រាក់សរុបចំនួន ជាង៤៦ម៉ឺនដុល្លារ ។ ចាប់ពីខែតុលា ឆ្នាំ២០២៣ ដល់ខែមីនា ឆ្នាំ២០២៤ កាកសំណល់ប្រមាណជាង៨០តោនត្រូ វបានប្រមូលចេញពីទន្លេក្នុងរាជធានីភ្នំពេញ ទូកកំចាត់សំរាម ដោយមានការចូលរួមពីប្រជាពលរដ្ឋនៅក្នុងសហគមន៍មូលដ្ឋានតាមដងទន្លេ ជាភ្នាក់ងារប្រមូលសំរាមរបស់អង្គការ ។

អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm