គ្រូពេទដែលបានទៅហ្កាហ្សា និយាយអំពី «អំពើឃោរឃៅ» និងការដួលរលំការថែទាំសុខភាព

2024/03/21 12:14:17 am        102

ក្នុងព្រឹត្តិការណ៍មួយនៅឯអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃទី១៨ ខែមីនា គ្រូពេទ្យលោកខាងលិចដែលបានទៅកាន់ដែនដីប៉ាឡេស្ទីនក្នុងប៉ុន្មានខែថ្មីៗនេះ បានប្រាប់ថា ប្រព័ន្ធថែទាំសុខភាព នៅតំបន់ហ្កាហ្សា បានដួលរលំយ៉ាងធ្ងន់ធ្ងរ ដោយពួកគេបាននិយាយអំពី «អំពើឃោរឃៅដ៏គួរឲ្យភ័យខ្លាច» ពីការវាយលុករបស់អ៊ីស្រាអែល។

គ្រូពេទ្យ ៤រូបមកពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំង បាន និងកំពុងធ្វើការជាមួយក្រុមនានា នៅតំបន់ហ្កាហ្សា ដើម្បីគាំទ្រដល់ប្រព័ន្ធថែទាំសុខភាពរបស់តំបន់នេះ ដែលបាន និងកំពុងរង្គោះរង្គើ ចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមការវាយប្រហារយោធានៅទីនោះ ក្នុងខែតុលា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា បើយោងតាមក្រសួងសុខាភិបាលរបស់តំបន់ហ្កាហ្សា បានឲ្យដឹងថា ការវាយលុករបស់អ៊ីស្រាអែល បានធ្វើប្រជាជនជិត ២,៣លាននាក់ភៀសខ្លួន បណ្តាលឲ្យកើតមានវិបត្តិអត់ឃ្លាន បំផ្លិចបំផ្លាញតំបន់ភាគច្រើន និងបានសម្លាប់មនុស្សជាង ៣១.០០០នាក់។

លោកវេជ្ជបណ្ឌិត Nick Maynard ជាគ្រូពេទ្យផ្នែកវះកាត់ដែលមានវត្តមានចុងក្រោយ នៅតំបន់ហ្កាហ្សា កាលពីខែមករា ជាមួយអង្គការជំនួយផ្នែកវេជ្ជសាស្រ្តរបស់អង់គ្លេស សម្រាប់ប៉ាឡេស្ទីន បាននិយាយឡើងវិញថា លោកបានឃើញកុមារីម្នាក់រលាកយ៉ាងធ្ងន់ធ្ងរ រហូតអាចមើលឃើញឆ្អឹងផ្ទៃមុខរបស់កុមារីនោះ។

នៅឯព្រឹត្តិការណ៍ក្នុងទីស្នាក់ការកណ្តាលរបស់ UN នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក វេជ្ជបណ្ឌិត Maynard ដែលជាគ្រូពេទ្យវះកាត់ផ្នែកជំងឺមហារីកនោះ បានប្រាប់ថា៖ «យើងដឹងថា ឱកាសរស់រានរបស់កុមារីនោះ មិនមានទេ ប៉ុន្តែមិនមានថ្នាំម៉រហ្វីន (ថ្នាំបំបាត់ការឈឺចាប់) ផ្តល់ឲ្យនាងទេ។ ដូច្នេះ កុមារីនោះមិនត្រឹមតែត្រូវស្លាប់ដោយជៀសមិនរួចប៉ុណ្ណោះទេ ប៉ុន្តែនាងនឹងស្លាប់ក្នុងសភាពឈឺចាប់ខ្លាំងបំផុត»៕

អត្ថបទដែលទាក់ទង

ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm        7
មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm        11
លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់

2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm