ផ្ទះតម្លៃ ៩០លានដុល្លាររបស់លោកស្រី ស៊ូជី នៅមីយ៉ាន់មា មិនទាន់មានអ្នកដេញថ្លៃនៅឡើយទេ

2024/03/21 12:43:51 am        102

សាក្សី និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា គ្មានអ្នកដេញថ្លៃបង្ហាញវត្តមាននៅឡើយទេ នាថ្ងៃពុធ (ទី២០ ខែមីនា) នេះ សម្រាប់ការដាក់លក់ នៅសហភាពមីយ៉ាន់ម៉ា នូវផ្ទះរបស់អតីតមេដឹកនាំជាប់ពន្ធនាគារលោកស្រី Aung San Suu Kyi (អ៊ុង សាន ស៊ូជី) ដែលតម្លៃចាប់ផ្តើមដេញថ្លៃ ត្រូវបានកំណត់ប្រហែល ៩០លានដុល្លារ។

គេហដ្ឋានលក្ខណៈគ្រួសារ នៅមាត់បឹង Inye ក្នុងទីក្រុង Yangon ដែលមានទំហំ ០,៧៨ហិកតា ត្រូវបានដាក់លក់ដេញថ្លៃតាមការបញ្ជារបស់តុលាការកំពូល បន្ទាប់ពីមានជម្លោះផ្លូវច្បាប់អស់រយៈពេលជាច្រើនឆ្នាំ រវាងលោកស្រី ស៊ូជី ដែលត្រូវបានទម្លាក់ចេញពីអំណាចដោយរដ្ឋប្រហារឆ្នាំ២០២១ និងបងប្រុសរបស់លោកស្រី គឺលោក Aung San Oo (អ៊ុង សាន អូ)។

ដោយនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយសារតែភាពរសើបនៃបញ្ហានេះ សាក្សីបានប្រាប់សារព័ត៌មាន Reuters ថា៖ «គ្មានអ្នកទិញលេចមុខឡើងនោះទេថ្ងៃនេះ ដូច្នេះមន្ត្រីទទួលបន្ទុកការដេញថ្លៃ បាននាំគ្នាចាកចេញអស់ហើយ»។

ព័ត៌មាននេះក៏ត្រូវបានរាយការណ៍ដោយសារព័ត៌មាន BBC ភូមាផងដែរ។ លោក អ៊ុង សាន អូ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានភ្លាមៗនោះទេ។ ចំណែកអ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ក៏មិនបានឆ្លើយតបភ្លាមៗនោះដែរ ចំពោះកិច្ចខិតខំប្រឹងប្រែងស្វែងរកការអធិប្បាយ។

គួរបញ្ជាក់ថា ម្ចាស់ជ័យលាភីពានរង្វាន់ណូបែល លោកស្រី ស៊ូជី កំពុងជាប់ឃុំក្នុងពន្ធនាគាររយៈពេល ២៧ឆ្នាំ នៅទីតាំងមួយកន្លែងដែលមិនត្រូវបានបញ្ចេញឲ្យដឹង ពាក់ព័ន្ធនឹងបទល្មើសជាច្រើនដែលអ្នកគាំទ្រលោកស្រីនិយាយថា ជាការប្រឌិត៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm