
យោងតាមរបាយការណ៍ចេញដោយក្រុមហ៊ុនបច្ចេកវិទ្យាគុណភាពខ្យល់ស្វីស IQ Air បានឲ្យដឹងកាលពីថ្ងៃអង្គារថា រដ្ឋធានីញូវដែល្លីរបស់ឥណ្ឌាជាប់ឈ្មោះជារដ្ឋធានីមានខ្យល់កខ្វក់ជាងគេបំផុតរបស់ពិភពលោករយៈពេល ៤ឆ្នាំជាប់ៗគ្នា ចាប់តាំងពីឆ្នាំ ២០១៨រហូតមក ។
កម្រិតខ្យល់កខ្វក់នៅក្នុងរដ្ឋធានីរបស់ឥណ្ឌាមួយនេះ បានហក់ឡើងខ្ពស់បំផុតនៅឆ្នាំ ២០២៣-២៤ អំឡុងខែរដូវ រងា បើទោះបីជាមានកិច្ចខិតខំដោយរដ្ឋ និងរដ្ឋាភិបាលកណ្តាល ដើម្បីធ្វើឲ្យល្អប្រសើរឡើងគុណភាពខ្យល់ក៏ដោយ ។
ក្រុមអ្នកជំនាញនិយាយនៅថ្ងៃពុធនេះថា ការប្រើប្រាស់ទ្រង់ទ្រាយធំឥន្ធនៈជីវម៉ាស់ ចំហេះធ្យូងថ្មនៅតាមរោងចក្រ និងរោងចក្រថាមពលកម្តៅ ហើយនិងធូលីពីការខូចដី បានធ្វើឲ្យគុណភាពខ្យល់កាន់តែធ្ងន់ធ្ងរខ្លាំង ។
គុណភាពខ្យល់នៅរដ្ឋធានីញូវដែល្លី បន្តស្ថិតក្នុងកម្រិតធ្ងន់ធ្ងរ ក្នុងនោះសន្ទស្សន៍គុណភាពខ្យល់ AQI បានឆ្លងដល់កម្រិត ៤៦០ ក្នុងឆ្នាំ ២០២៣ ។
សូមបញ្ជាក់ថា AQI កម្រិត ០ ដល់ ៥០ ត្រូវបានចាត់ទុកថាជាកម្រិតល្អ ខណៈកម្រិតចន្លោះពី ៤០០ ដល់ ៥០០ នឹងធ្វើឲ្យប៉ះពាល់ដល់មនុស្សមានសុខភាពល្អ និងបង្កគ្រោះថ្នាក់ដល់អ្នកមានជំងឺប្រចាំកាយ ៕