
រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Bill Blair បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសកាណាដា នឹងផ្តល់ប្រាក់ច្រើនជាង ៤០លានដុល្លារកាដាណា (២៩,៤០លានដុល្លារ) ដល់គំនិតផ្តួចផ្តើមដឹកនាំដោយសាធារណរដ្ឋឆេក ក្នុងគោលបំណងទិញគ្រាប់កាំភ្លើងធំចំនួន ៨០០.000 គ្រាប់ពីប្រទេសទីបីសម្រាប់អ៊ុយក្រែន។
លោក Blair បានប្រាប់អ្នកយកព័ត៌មានថា មូលនិធិនេះ នឹងជួយផ្តល់គ្រាប់កាំភ្លើងធំរាប់ពាន់គ្រាប់។ ប្រទេសកាណាដា ក៏នឹងបរិច្ចាគឧបករណ៍មើលឃើញពេលយប់មានតម្លៃ ៧,៥ លានដុល្លារកាណាដាដល់ទីក្រុងគីវផងដែរ។
ការផ្គត់ផ្គង់គ្រាប់រំសេវ បានក្លាយទៅជាបញ្ហាសំខាន់សម្រាប់អ៊ុយក្រែន ក្នុងឆ្នាំទី៣ នៃការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ដែលបច្ចុប្បន្ន ត្រូវបានកំណត់លក្ខណៈដោយការប្រយុទ្ធដោយកាំភ្លើងធំកាន់តែខ្លាំងឡើង។
លោក Blair បាននិយាយថា៖«អ៊ុយក្រែន បានបញ្ជាក់យ៉ាងច្បាស់ចំពោះពួកយើងថា ពួកគេមានតម្រូវការអស់សង្ឃឹម នៅពេលនេះសម្រាប់គ្រាប់កាំភ្លើងធំ ហើយការខ្វះខាតនោះ កំពុងធ្វើឲ្យប៉ះពាល់ដល់សមរភូមិប្រយុទ្ធ។
ការប្តេជ្ញាចិត្តក្នុងការជួយទិញគ្រាប់ផ្លោង គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងការពារជាតិ ដែលកាណាដា បានចុះហត្ថលេខាកាលពីខែមុនជាមួយសាធារណរដ្ឋឆេក ប៉ុន្តែទីក្រុងអូតាវ៉ា មិនបានបង្ហាញពីថាតើខ្លួននឹងចំណាយប៉ុន្មាននោះទេ។