មនុស្សយ៉ាងហោចណាស់ ៨នាក់ បានស្លាប់ បន្ទាប់ពីនាវាដឹកប្រេងកូរ៉េខាងត្បូងក្រឡាប់នៅម្ដុំឆ្នេររបស់ជប៉ុន

2024/03/21 03:49:06 am        83

ឆ្មាំល្បាតឆ្នេរបាននិយាយថា មនុស្សយ៉ាងហោចណាស់ ៨នាក់បានស្លាប់ បន្ទាប់ពីនាវាដឹកប្រេងដែលមានទង់ជាតិកូរ៉េខាងត្បូង ១គ្រឿង បានក្រឡាប់នៅម្ដុំសមុទ្រប្រទេសជប៉ុន នាថ្ងៃពុធ (ទី២០ ខែមីនា) នេះ ដោយបានច្រានចោលនូវសេចក្តីថ្លែងការណ៍មុនរបស់ខ្លួនដែលថា អ្នកនៅលើនាវាត្រូវបានជួយសង្គ្រោះនោះ។

អ្នកនាំពាក្យម្នាក់បានប្រាប់សារព័ត៌មាន AFP ថា៖ «ពួកគេត្រូវបានគេបញ្ជាក់ថា ស្លាប់នៅមន្ទីរពេទ្យ»។ មនុស្សម្នាក់ទៀតស្ថិតក្នុងស្ថានភាពមិនមានគ្រោះថ្នាក់ដល់ជីវិតនោះឡើយ ខណៈ២នាក់ទៀត បាត់ខ្លួន។

ឆ្មាំសមុទ្របានប្រាប់ថា នាវាផ្ទុកសារធាតុគីមីនេះ មានមនុស្ស ១១នាក់ នៅលើនោះ ដែលរួមមានជនជាតិកូរ៉េខាងត្បូង ២នាក់ ឥណ្ឌូនេស៊ី ៨នាក់ និងចិនម្នាក់។ ហើយយោងតាមឆ្មាំល្បាតឆ្នេរ បានឲ្យដឹងថា នាវានោះបានផ្ទុកអាស៊ីតអាគ្រីលីក (Acrylic Acid) ទម្ងន់ ៩៨០តោន ប៉ុន្តែមិនមានព័ត៌មានថា តើសារធាតុនោះបានធ្លាយចូលទៅក្នុងសមុទ្រដែរ ឬយ៉ាងណានោះទេ។

ខ្សែវីដេអូពីទូរទស្សន៍ជប៉ុន NHK បង្ហាញឲ្យឃើញពីតួនាវាពណ៌ក្រហមដែលបានក្រឡាប់ ក៏ដូចជាទូកពោងសង្គ្រោះជីវិត ខណៈដែលនាវាឆ្មាំល្បាតឆ្នេរបានបើកឆ្លងកាត់រលកធំៗ ហើយឧទ្ធម្ភាគចក្របានហោះក្រឡឹងពីលើ។ ទូរទស្សន៍ NHK បានឲ្យដឹងថា នៅព្រឹកថ្ងៃពុធនេះ នាវិកបានជូនដំណឹងដល់ឆ្មាំល្បាតឆ្នេរថា នាវានេះកំពុងផ្អៀង និងបានស្នើសុំជំនួយ នៅម្ដុំកោះ Mutsure នៃឆ្នេរសមុទ្រភាគនិរតីរបស់ជប៉ុន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        121
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        114
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm