
នៅថ្ងៃពុធនេះ ប្រទេសជប៉ុនបានបញ្ជាក់ការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីពង្រឹងទំនាក់ទំនងការពារជាតិ និងសន្តិសុខជាមួយបណ្តាប្រទេសកោះក្នុងតំបន់ប៉ាស៊ីហ្វិក គឺជាទំនាក់ទំនងមួយដែលពួកគេចាត់ទុកថាជាការផ្លាស់ប្តូរតំបន់ ។
នៅក្នុងសុន្ទរកថានៅកិច្ចប្រជុំការពារជាតិរយៈពេល ២ថ្ងៃក្នុងទីក្រុងតូក្យូជាមួយក្រុមតំណាងមកពីប្រទេសកោះប៉ាស៊ីហ្វិកចំនួន ១៤ប្រទេស រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Minoru Kihara និយាយថា ការផ្លាស់ប្តូរឯកតោភាគីចំពោះស្ថានភាពជាក់ស្តែងដោយប្រើកម្លាំង និងការបង្ខិតបង្ខំ ឬការព្យាយាមធ្វើបែបនេះ កំពុងកើនឡើង ។
លោក Kihara បានបញ្ជាក់ឡើងវិញពីសារសំខាន់នៃសណ្តាប់ធ្នាប់សេរីដោយបើកចំហ និងប្រកបដោយនិរន្តន៍ភាព ដោយផ្អែកលើបទបញ្ជាច្បាប់ ហើយលោកនិយាយថា ជប៉ុននឹងធ្វើឲ្យល្អប្រសើរឡើងបន្ថែមទៀត ទំនាក់ទំនងជាមួយប្រទេសកោះប៉ាស៊ីហ្វិក ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយជប៉ុន ស្របពេលឥទ្ធិពលកើនឡើងរបស់ចិននៅក្នុងតំបន់ប៉ាស៊ីហ្វិក ៕