
ប្រធានាធិបតីវ៉្លូឌីមៀរ ហ្សេលិនស្គី បាននិយាយ កាលពីថ្ងៃអង្គារថា អ៊ុយក្រែនត្រូវតែពង្រឹងប្រព័ន្ធការពារដែន អាកាសរបស់ខ្លួនដើម្បីបញ្ឈប់ការវាយប្រហារបស់រុស្ស៊ីទៅលើតំបន់ស៊ូមមី(Sumy)ដែលមានព្រំដែនជាប់រុស្ស៊ី។
លោកហ្សេលិនស្គី បាននិយាយ នៅក្នុងការថ្លែងការណ៍តាមវីដេអូរាល់យប់របស់លោកថា កងទ័ពរុស្ស៊ី កំពុងព្យាយាមដុតបំផ្លាញភូមិនានានៅព្រំដែនរបស់អ៊ុយក្រែនអោយរាបដល់ដី។
លោកហ្សេលិនស្គីថែមទាំបានអរគុណសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ ដែលបានផ្ដល់កញ្ចប់ជំនួយការពារជាតិបន្ថែម ក្នុងនោះរួមមាន កាំភ្លើងធំ និងរថពាសដែកជាច្រើនគ្រឿងផងដែរ៕