
កងទ័ពអ៊ីស្រាអែលបានផ្សព្វផ្សាយវីដេអូដែលបង្ហាញនូវអ្វីដែលគេនិយាយថា ជាអាវុធដែលបានរកឃើញនៅឯមន្ទីពេទ្យអាល់ ស៊ីហ្វា(Al Shifa)ក្នុងតំបន់ហ្កាហ្សាកាលពីថ្ងៃងង្គារម្សឹលមិញ។
ក្នុងវីដេអូនោះ ទាហ៊ានអ៊ីស្រាអែល ត្រូវបានគេឃើញ កំពុងលាតត្រដាងកាំភ្លើងវែង កាឡាស្នីកូវឬ
អាកា(AK-៤៧)មួយដើម និងជើងទម្រ RPGមួយដើមសំរាប់បាញ់គ្រាប់រ៉កែត។
អ្នកយកពត៌មានReuters មិនអាចបញ្ជាក់ទីតាំងនិងថ្ងៃបរិច្ឆេទដែលវីដេអូនេះគេថតបានឡើយ។ ហើយអ្នកយកពត៌Reuters មិនអាចស្វែងរកភស្ដុតាងវីដេអូដែលមាននៅលើOnline មុនថ្ងៃទី១៩មិនាបាន
ឡើយ។
កងទ័ព បាននិយាយ កាលពីថ្ងៃអង្គារថា កងទ័ពអ៊ីស្រាអែល បានសម្លាប់ខ្មាន់កាំភ្លើងប៉ាឡេស្ទីនជាង៥០នាក់ និងបានចាប់ខ្លួនជនសង្ស័យជាសកម្មប្រយុទ្ធ១៨០នាក់នៅក្នុងការវាយឆ្មក់មួយលើមន្ទីរពេទ្យអាល់ ស៊ីហ្វា ក្នុងតំបន់ហ្កាហ្សា ស្រ្ទីប។
យោធាបាននិយាយថា ការវាយឆ្មក់ល់មន្ទីរពេទ្យធំជាងគេបំផុតក្នុងតំបន់ហ្កាហ្សានេះ បានធ្វើឡើងនៅមុនពេលថ្ងៃរះ កាលពីថ្ងៃច័ន្ទដោយកងកម្លាំងយោធាចោទប្រកាន់ក្រុមហាម៉ាសថា កំពុងប្រើប្រាស់មន្ទីរពេទ្យនេះដើម្បីលាក់បំពួនក្រុមសកម្មប្រយុទ្ធ និងមានផែនការវាយប្រហារ។
ក្រសួងសុខាភិបាលក្នុងតំបន់ហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា ការវាយឆ្មក់របស់អ៊ីស្រាអែល បាននាំឱ្យមានអ្នកស្លាប់និងរបួសច្រើន និងបានបង្កឱ្យមានភ្លើងឆេះយ៉ាងសន្ធោរសន្ធៅ នៅក្នុងអគារមួយក្នុងចំណោមអាគារជាច្រើន៕