ឥណ្ឌូនេស៊ី៖ រដ្ឋមន្ត្រីជាន់ខ្ពស់មួយរូបបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសឥណ្ឌូណេស៊ីឥឡូវនេះកំពុងប្រយុទ្ធប្រឆាំងនឹងសេណារីយ៉ូ ការឆ្លងរាលដាលនៃករណីឆ្លងដ៏ធ្ងន់ធ្ងរបំផុត។ ដោយបានបន្ថែមថា រដ្ឋាភិបាលកំពុងត្រៀមសម្រាប់ការកើនឡើងករណីឆ្លងវីរុសកូរ៉ូណា ខណៈដែលវីរុសបម្លែងខ្លួនថ្មី Delta បានរាលដាលកាន់តែខ្លាំងឡើងៗ។

ប្រទេសដែលមានប្រជាជនច្រើនជាងគេទី៤ នៅលើពិភពលោកកំពុងពុះពារដើម្បីបន្ថយការឆ្លង COVID-19 សូម្បីតែបន្ទាប់ពីបានដាក់បម្រាមតឹងរ៉ឹងបំផុតក៏ដោយ ខណៈអត្រានៃការចាក់វ៉ាក់សាំងបង្ការវីរុសមានកម្រិតទាបដែលទើបតែមាន ៥,៨% នៃប្រជាជនចំនួន ២៧០លាននាក់ដែលបានចាក់វ៉ាក់សាំងគ្រប់ដូស។ ប្រទេសឥណ្ឌូនេស៊ីបានកត់ត្រាករណីថ្មីចំនួន ៥៦,៧៥៧នាក់កាលពីថ្ងៃព្រហស្បតិ៍ ដែលលើសចំនួនសរុបនៃការឆ្លងប្រចាំថ្ងៃរបស់ប្រទេសឥណ្ឌា ដែលបានហក់ឡើងដល់កម្រិតខ្ពស់បំផុតកាលពីខែឧសភា មានករណីឆ្លងប្រចាំថ្ងៃជាង ៤០ម៉ឺននាក់។
គិតត្រឹមព្រឹកថ្ងៃសុក្រនេះ ប្រទេសឥណ្ឌូនេស៊ីមានករណីឆ្លងវីរុសកូរ៉ូណាចំនួន ២,៧២៦,៨០៣នាក់ និងស្លាប់ចំនួន ៧០,១៩២នាក់។ លោក Dicky Budiman អ្នកជំនាញផ្នែកជំងឺរាតត្បាតនៅសាកលវិទ្យាល័យ Griffith University របស់ប្រទេសអូស្ត្រាលីបាននិយាយថា វាជាការត្រឹមត្រូវណាស់ដែលនិយាយថា ប្រទេសឥណ្ឌូនេស៊ីគឺជាចំណុចកណ្ដាលនៃការឆ្លងវីរុសរាតត្បាតសកលនៅទ្វីបអាស៊ី៕
អត្ថបទ៖ សុខមាន