សមាជិកព្រឹទ្ធសភាអ៊ីស្រាអែលបានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងសុន្ទរកថានៅឯការទទួលទានអាហារថ្ងៃត្រង់គណបក្សថា លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលBenjamin Netanyahu បានប្រាប់សមាជិកព្រឹទ្ធសភា របស់គណបក្សសាធារណរដ្ឋសហរដ្ឋអាមេរិក កាលពីថ្ងៃពុធថា អ៊ីស្រាអែល នឹងបន្តកម្ចាត់ក្រុមសម្មជនហាម៉ាសប៉ាឡេស្ទីនឲ្យអស់នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ។

ព្រឹទ្ធសមាជិកគណបក្សសាធារណរដ្ឋអាមេរិក លោកជីម រីសជ៍( Jim Risch)បាននិយាយថា លោក Netanyahu នឹងធ្វើអ្វីដូចមាត់លោកនិយាយអញ្ចឹង ។លោកថាធ្វើគឺធ្វើហើយ លោកនឹងបន្តសមរភូមិរហូតដល់ទីបញ្ចប់។
មេដឹកនាំបក្សអភិរក្សនិយមរបស់អ៊ីស្រាអែល បានប្រាប់សមាជិកបក្សសាធារណរដ្ឋអាមេរិក តាមវីដេអូ ជិតមួយសប្ដាហ៍ ក្រោយមេដឹកនាំព្រឹទ្ធសភាសំឡេងភាគច្រើនរបស់សហរដ្ឋអាមេរិក លោក ឆាក់ស៊ូមរ (Chuck Schumer) បានធ្វើសុន្ទរកថាមួយនៅព្រឹទ្ធសភា ដោយហៅលោក Netanyahu ថាជាបុគ្គលរារាំងសន្តិភាព និងជំរុញឲ្យរៀបចំការបោះឆ្នោតថ្មីអ៊ីស្រាអែល។

កិច្ចប្រជុំកាលពីថ្ងៃពុធ បានគូសបញ្ជាក់ពីនយោបាយនៃគោលនយោបាយអ៊ីស្រាអែលរបស់ទីក្រុងវ៉ាស៊ីនតោន ។ លោក Netanyahu បានស្របយោបល់ជាមួយតំណាងរាស្ត្ររបស់គណបក្សសាធារណរដ្ឋអាមេរិក ដែលចោទប្រកាន់លោក ស៊ូមរ ពីបទព្យាយាមផ្ដួលរំលំមេដឹកនាំអ៊ីស្រាអែល។

លោក ចន បារ៉សសូ (John Barrasso) បាននិយាយថា យើងបានស្នើលោក ស៊ូមរ ឲ្យធ្វើបច្ចុប្បន្នភាព ហើយយើងបានទទួលរបាយការណ៍ស្ដីពីសង្គ្រាម ការដោះលែងចំណាប់ថ្នូរ និងកិច្ចខិតខំប្រឹងប្រែងបោសសម្អាតក្រុមហាម៉ាស ។ យើងបានប្រាប់លោកថា អ៊ីស្រាអែល មានសិទ្ធិគ្រប់យ៉ាង ក្នុងការការពារខ្លួន ហើយលោកថា នោះជាអ្វីដែលពួកគេត្រូវបន្តធ្វើយ៉ាងពិតប្រាកដ៕