លោក Vladimir Putin បានទៅកាន់ទីលានចតុរង្គក្រហមឬ Red Square កាលពីដើមសប្ដាហ៍នេះ ដើម្បីអបអរសាទរការជាប់ឆ្នោតដែលគេមើលឃើញថា លោកនឹងពង្រីងរបបដឹកនាំរបស់លោកលើប្រទេសរុស្ស៊ី ពិសេសផ្ដោតលើផែនការក្ដោបក្ដាប់ដែនដីរបស់អ៊ុយក្រែន ក្នុងពេលសង្រ្គាមនៅតែបន្ត។

ថ្លែងប៉ុន្មានម៉ោង ក្រោយការប្រកាសជ័យជម្នះដ៏ច្រើនលើសលប់ នៃការបោះឆ្នោតដោយគ្មានគណបក្សប្រឆាំងចូលរួម លោកបាននិយាយថា យើងត្រូវរួមគ្នា និងចាប់ដៃគ្នាជាធ្លុងមួយ ។
លោក Putin បានប្រើប្រាស់ឱកាសនេះដើម្បីពង្រីកប្រព័ន្ធផ្លូវរថភ្លើងទាំងអស់ទៅកាន់ឧបទ្វីប គ្រីម៉េ (Crimea) ដែលខ្លួនបានដណ្ដើមកាន់កាប់ពីអ៊ុយក្រែន ដូចជាការតភ្ជាប់ទៅកាន់ស្ពានរបស់ឧបទ្វីបនេះពីប្រទេសរុស្ស៊ី ដែលជារឿយៗ រងការវាយប្រហារពីអ៊ុយក្រែន ។

ឧបទ្វីបគ្រីម៉េ ដែលមានសារៈសំខាន់ចំពោះអំណាចកងទ័ពជើងទឹករបស់រុស្ស៊ី ត្រូវបានប្រើជាមូលដ្ឋានដ៏សំខាន់ និងជាទីតាំងជំនួយដល់សង្រ្គាមលើអ៊ុយក្រែន ដែលលោកបានព្យាយាមអះអាងជាមួយដែនដីទាំងអស់ដែលរុស្ស៊ីបានកាន់កាប់និង និងបង្កើនការដាក់ពង្រាយយោធារបស់រុស្ស៊ីនៅតាមគោលដៅកំណត់នៅលើឧបទ្វីបនេះ៕
