បាល់ទាត់៖ ក្រុមបាល់ទាត់ជំរើសជាតិអាហ្សង់ទីន បានបញ្ចប់ការទន្ទឹងរង់ចាំរយៈពេល ២៨ឆ្នាំដើម្បីឈ្នះជើងឯកទ្វីបអាមេរិកខាងត្បូង Copa America បន្ទាប់ពីឈ្នះប្រេស៊ីលនៅវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃសប្តាហ៍មុននៅកីឡដ្ឋាន Maracana ទីក្រុង Rio de Janeiro។ កីឡាកររបស់ Paris Saint Germain, Angel Di Maria គឺជាអ្នកស៊ុតបញ្ចូលទី ១គ្រាប់គត់នៅវគ្គផ្តាច់ព្រ័ត្រនោះ។

នោះជាយប់ដែលអ្នកគាំទ្រអាហ្សង់ទីនមិនអាចបំភ្លេចបាន ដោយអ្នកគាំទ្ររាប់ពាន់នាក់អបអរមិនបានសម្រាកពេញរដ្ឋធានី Buenos Aires របស់អាហ្សង់ទីន។ ជាមួយនឹងអារម្មណ៍រំភើបមិនអាចបំភ្លេចបាន អ្នកគាំទ្រស្ម័គ្រស្មោះម្នាក់បានសំរេចចិត្តសាក់ឈ្មោះកីឡាករទាំង ២៩នាក់របស់អាហ្សង់ទីននៅលើខ្នងរបស់ខ្លួន និងបានបង្ហាញនៅលើបណ្តាញសង្គម Instagram។ សូមបញ្ជាក់ថា ជ័យជំនះរបស់អាហ្សង់ទីនកាលពីថ្ងៃសៅរ៍ នោះធ្វើឱ្យអាហ្សង់ទីនឈ្នះពាន Copa America សរុប ១៥លើកស្មើគ្នាជាមួយអ៊ុយរូហ្កាយ៕
អត្ថបទ៖នាង សុភាវុធ