រដ្ឋមន្ត្រីការបរទេសអាល់ហ្សេរី និងបារាំង ពិភាក្សាគ្នាអំពីការវិវឌ្ឍនៅតំបន់ហ្កាហ្សា

2024/03/21 06:56:54 pm        153

រដ្ឋមន្ត្រីការបរទេសអាល់ហ្សេរី លោក Ahmed Attaf និងសមភាគីបារាំងលោក Stephane Sejourne កាលពីថ្ងៃពុធ បានពិភាក្សាអំពីការវិវឌ្ឍនៅតំបន់ហ្កាហ្សាស្ទ្រីប នៅក្នុងការសន្ទនាតាមទូរស័ព្ទ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាល់ហ្សេរី។

សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា រដ្ឋមន្ត្រីទាំងពីរ បានពិភាក្សាអំពីស្ថានភាពដ៏ធ្ងន់ធ្ងរ ដែលប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាកំពុងប្រឈម ចំពេលដែលសង្គ្រាមកំពុងបន្ត ដោយសង្កត់ធ្ងន់លើតម្រូវការបន្ទាន់សម្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីធ្វើអន្តរាគមន៍ និងដោះស្រាយវិបត្តិមនុស្សធម៌ដែលកំពុងកើនឡើង នៅក្នុងទឹកដីនេះ ហើយបានគូសបញ្ជាក់ពីសារៈសំខាន់នៃការឈានដល់បទឈប់បាញ់អចិន្ត្រៃយ៍ និងគ្មានលក្ខខណ្ឌ។

រដ្ឋមន្ត្រីទាំងពីរ បានព្រមព្រៀងគ្នាស្តារឡើងវិញនូវដំណើរការសន្តិភាព សំដៅលើការសម្រេចបានដំណោះស្រាយដ៏ត្រឹមត្រូវ យូរអង្វែង និងរួមបញ្ចូលចំពោះបញ្ហាប៉ាឡេស្ទីន ដោយផ្អែកលើគោលការណ៍នៃដំណោះស្រាយរដ្ឋពីរ។

លោក Attaf និង លោក Sejourne ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗ បន្ថែមពីលើការរៀបចំសម្រាប់កិច្ចប្រជុំកម្រិតខ្ពស់ នាពេលខាងមុខ។

ចាប់តាំងពីការចូលជាសមាជិកមិនអចិន្ត្រៃយ៍របស់ខ្លួននៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងខែមករា អាល់ហ្សេរី បានធ្វើការយ៉ាងសកម្មលើការអនុម័តសេចក្តីព្រាងសេចក្តីសម្រេចដែលគាំទ្រឲ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        39
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        64
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm