គណបក្សហ៊្វុនស៊ិនប៉ិច(FUNCINPEC) នាព្រឹកថ្ងៃទី២១ មីនា ឆ្នាំ២០២៤នេះ បានប្រាប់ពិធីអបអរសាទរ ខួប៤៣ឆ្នាំរបស់ខ្លួន នៅទីស្នាក់កណ្តាល ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ដោយពិធី នេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច រួមទាំងសមាជិក-សមាជិកាជាច្រើនទៀត។

នៅក្នុងឱកាសដ៏នក្ខន្តឫកប្រកបដោយមង្គលប្រសើរ នៃព្រះរាជវត្តមានរបស់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងព្រះមន្ត្រីសង្ឃ ចំនួន៩អង្គ បានយាងនិមន្ត ចំរើនព្រះបរិត្តសូត្រ ដារបង្សុកូល ឧទ្ទិសព្រះរាជកុសលថ្វាយដល់ដួងព្រះវិញ្ញាណក្ខន្ធ ព្រះរាជបិតាស្ថាបនិកហ៊្វុនស៊ិនប៉ិច និង សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រមឥស្សរជន យុទ្ធជន ដែលពលីក្នុងបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ សូម ស្តេចយាង និងអញ្ជើញកាន់យកក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។
បន្ទាប់ពីពិធីរាប់បាត្រឧទ្ទិសព្រះកុសល ព្រះអង្គម្ចាស់ ក៏បានយាងសំណេះសំណាល ជាមួយបងប្អូនក្រុមប្រកបមុខរបរ ស៊ីក្លូ ដោយបាននាំយកគ្រឿងឧបភោគ និងថវិកា ជូនពួកគាត់ផងដែរ ៕





