អតីតមន្ត្រីអាមេរិករាប់សិបនាក់ជំរុញឱ្យលោក Biden ព្រមានចាត់វិធានការធ្ងន់ធ្ងរលើអ៊ីស្រាអែលជុំវិញសង្រ្គាមនៅហ្កាហ្សា

2024/03/21 07:33:37 pm        139

អតីតមន្ត្រីអាមេរិក អ្នកការទូត និងមន្ត្រីយោធាសហរដ្ឋអាមេរិក ជិត៧០ នាក់កាលពីថ្ងៃពុធបានជំរុញឱ្យលោកប្រធានាធិបតី Joe Biden ព្រមានអ៊ីស្រាអែលអំពីផលវិបាកធ្ងន់ធ្ងរ ប្រសិនបើខ្លួនបដិសេធសិទ្ធិស៊ីវិល និងតម្រូវការជាមូលដ្ឋានដល់ប៉ាឡេស្ទីន និងពង្រីកសកម្មភាពតាំងទីលំនៅ នៅតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល។

ក្រុមនេះបាននិយាយនៅក្នុងលិខិតចំហមួយផ្ញើទៅកាន់លោក Biden ថា សហរដ្ឋអាមេរិក ត្រូវតែមានឆន្ទៈក្នុងការចាត់វិធានការជាក់ស្តែងប្រឆាំងនឹងការអនុវត្តន៍បែបនេះ ដោយរួមទាំងការរឹតបន្តឹងលើការផ្តល់ជំនួយរបស់សហរដ្ឋអាមេរិក ដល់អ៊ីស្រាអែល ដែលស្របតាមច្បាប់ និងគោលនយោបាយរបស់សហរដ្ឋអាមេរិក។

ក្នុងចំណោមហត្ថលេខីទាំងនោះ ក៏មានអតីតឯកអគ្គរដ្ឋទូតរាប់សិបរូបផងដែរ ព្រមទាំងមន្ត្រីក្រសួងការបរទេសចូលនិវត្តន៍ដទៃទៀត និងអតីតមន្ត្រីមន្ទីរបញ្ចកោណ ចារកម្ម និងមន្ត្រីសេតវិមាន រួមទាំងលោក Anthony Lake ទីប្រឹក្សាសន្តិសុខជាតិរបស់អតីតប្រធានាធិបតីលោក Bill Clinton។

លិខិតនេះបានគូសបញ្ជាក់ពីការកើនឡើងនៃភាពរន្ធត់នៅក្នុងសហរដ្ឋអាមេរិកចំពោះប្រតិបត្តិការរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាសនៅតំបន់ហ្កាហ្សាស្ទ្រីប ដែលបានបញ្ឆេះដោយការវាយលុករបស់ពួកគេកាលពីថ្ងៃទី៧ ខែតុលា២០២៣ ចូលទៅក្នុងភាគខាងត្បូងអ៊ីស្រាអែល សម្លាប់ ជនជាតិអ៊ីស្រាអែល ប្រហែល១.២០០នាក់ និងចាប់មនុស្ស ២៥៣នាក់ជាចំណាប់ខ្មាំង។

ភាគច្រើននៅក្នុងតំបន់ហ្កាហ្សាត្រូវបានបំផ្លាញ ហើយប្រជាជនប៉ាឡេស្ទីនជិត ៣២.០០០នាក់ នាក់ត្រូវបានសម្លាប់ ។ អង្គការសហប្រជាជាតិនិយាយថា ប្រជាជនចំនួន ២,៣ លាននាក់ មានអាហារ និងទឹកតិចតួច ព្រមទាំងខ្វះទីជម្រក ហើយការខ្វះខាតស្បៀងអាហារនៅតាមផ្នែកនានាលើសពីកម្រិតទុរ្ភិក្ស៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        147
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        137
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm