នៅព្រឹកថ្ងៃទី២១មីនាឆ្នាំ២០២៤នេះ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានបើកវគ្គបណ្តុះបណ្តាលស្តីពីការបង្ការទប់ស្កាត់ការលួចនាំមនុស្សឆ្លងដែនដោយខុសច្បាប់ និងជួយដូរមនុស្សគ្រប់ទម្រង់ មានរយៈពេលពីរថ្ងៃ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិតំណាងឲ្យឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចូលរួមពីសិក្ខាកាមមកពីតាមអង្គភាពជំនាញជាច្រើនរូបផងដែរ។
ឯកឧត្តមឧត្តមសេនីយ៍ឯក ជីវ ផល្លី បានប្រសាសន៍ថា ការបើកវគ្គបណ្តុះបណ្តាលនេះ គឺមានសារៈសំខាន់ណាស់ចំពោះសិក្ខាកាមដែលមកសិក្សារៀនសូត្រ ។ ឯកឧត្តម បានបន្តទៀតថា ការសិក្សាសម្រាប់វគ្គបណ្តុះបណ្តាលខ្លីៗ អាចផ្តល់ឲ្យយើងដឹកពីរបៀបរបបច្បាប់ការងារស្នូលកាន់តែច្បាស់បន្ថែមទៀត លើការងារដែលយើងកំពុងធ្វើបច្ចុប្បន្ន ជាពិសេសនោះការជួញដូរ មនុស្សឆ្លងដែនដោយខុសច្បាប់គ្រប់ទម្រង់ យើងត្រូវក្តាប់សភាពការណ៍ឲ្យបានណែននៅក្នុងដៃទើបយើងអាចសម្រេចការងារបានល្អប្រសើរ។
ជាមួយគ្នានោះដែរឯកឧត្តម ឧត្តមសេនីយ៍ឯក បានធ្វើការផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ស្តាប់នូវខ្លឹមសារមេរៀនល្អៗពីគ្រូបង្គោលដើម្បីពង្រឹងសមត្ថិភាពរបស់ខ្លួនឲ្យបានតែរីកចម្រើនបន្ថែមទៀត លើការងារជំនាញស្នូលក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដើម្បីទប់ស្កាត់នូវការជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់រូបភាពឲ្យមានប្រសិទ្ធភាពខ្ពស់៕






