ជនជាតិអ៊ីស្រាអែលរាប់សិបនាក់កាលពីថ្ងៃពុធ បានតវ៉ានៅខាងក្រៅការិយាល័យទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA)នៅទីក្រុងហ្ស៊េរុយសាឡឹម ដោយអំពាវនាវឲ្យឲ្យរំលាយទីភ្នាក់ងារនេះ បន្ទាប់ពីអ៊ីស្រាអែលបានចោទប្រកាន់បុគ្គលិកមួយចំនួនថា បានឃុបឃិតជាមួយក្រុមហាម៉ាស។

អ្នកតវ៉ាជនជាតិអាមេរិក-អ៊ីស្រាអែល នាង Allison Epstein បាននិយាយថា «UNRWA» បានអនុញ្ញាតឲ្យមានអំពើភេរវកម្មកើតឡើង។ «វាមិនមែនជាអង្គការដើម្បីសន្តិភាពទេ។ អង្គការនេះ បានបង្រៀនប្រជាជនប៉ាឡេស្ទីនជាច្រើនជំនាន់ឲ្យស្អប់ជនជាតិជ្វីហ្វ ហើយដល់ពេលដែលត្រូវរំលាយវាហើយ។

នៅជុំវិញនាងនៅក្រុងហ្ស៊េរុយសាឡឹមភាគខាងកើត ដែលជាឧបសម្ព័ន្ធរបស់អ៊ីស្រាអែល ក្រុមអ្នកតវ៉ា បានស្រែកថា៖«UNRWA គឺជាក្រុមហាម៉ាស! ក្រុមហាម៉ាស គឺUNRWA!។
ដោយត្រូវបង្កើតឡើងក្នុងឆ្នាំ ១៩៤៩ UNRWA មានបុគ្គលិកប្រហែល ៣០.0០០នាក់ នៅក្នុងទឹកដីប៉ាឡេស្ទីន ហ្ស៊កដានី លីបង់ និងស៊ីរី។
ទីភ្នាក់ងារនេះ ត្រូវបានរិះគន់យ៉ាងខ្លាំង ចាប់តាំងពីអ៊ីស្រាអែល បានចោទប្រកាន់បុគ្គលិកហ្កាហ្សាចំនួន ១២នាក់ ដែលមានចំនួន ១.៣០០០នាក់ថា ជាប់ពាក់ព័ន្ធនៅក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស នៅថ្ងៃទី៧ ខែតុលា លើអ៊ីស្រាអែលភាគខាងត្បូង។
រដ្ឋាភិបាលជាច្រើន បានផ្អាកការផ្តល់ជំនួយរបស់ពួកគេដល់ទីភ្នាក់ងារនេះ ទោះបីជាមានរដ្ឋាភិបាលមួយចំនួន បានបន្តការផ្តល់មូលនិធិឡើងវិញក៏ដោយ។