យោធភូមិភាគទី៥ រៀបចំបើកការប្រកួតក្បាច់គុនមិត្តភាពកីឡាជាលើកទី១ ក្រោមកិច្ចសហការជាមួយសហព័ន្ធគុនល្បុក្កតោកម្ពុជា

2024/03/21 09:40:19 pm        771

បន្ទាយមានជ័យ៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សេង ធារិន ប្រធានគណៈកម្មការកីឡាយោធភូមិភាគទី៥ បានអញ្ជើញក្នុងពីធីបើកការប្រកួតកីឡាក្បាច់គុនកងយោធពលខេមរភូមិន្ទ, ក្បាច់គុនល្បុក្កតោ និងក្បាច់គុនបញ្ចស៊ីឡាត់កម្ពុជា បានធ្វើឡើងនៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

 លោកឧត្តមសេនីយ៍ទោ សេង ធារិន បញ្ជាក់ថា ការរៀបចំពីធីប្រកួតកីឡាក្បាច់គុនមិត្តភាព ទាំង៣ប្រភេទកីឡានេះ ក៏ជាសកម្មថ្មីលើកទី១ សម្រាប់អង្គភាពយោធភូមិភាគទី៥ ហើយនិងឈានទៅរៀបចំការប្រកួតបន្ថែមទៀត ដើម្បីឲ្យស្របតាមចក្ខុវិស័យ របស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ និងកងទ័ពជើងគោក ក្នុងការប្រែក្លាយទស្សនវិស័យឱ្យទៅជាសកម្មភាពជាក់ស្តែង ទស្សនវិជ្ជានៃក្បាច់គុន គឺបង្រៀនឱ្យអ្នកចេះក្បាច់គុនពិតប្រាកដប្រព្រឹត្តខ្លួនជាមនុស្សប្រកបដោយវិន័យ គុណធម៌ថ្លៃថ្នូរ ប្រកបដោយថាមពល ដើម្បីជាឆ្អឹងខ្នងដ៍រឹងមំា នៃការកសាងសមត្ថភាពយោធិនគ្រប់រូប និងជាខឿនការពារជាតិមាតុភូមិ និងប្រជាជន។ 

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ដែលមានសមានចិត្តក្នុងការចូលរួមលើកស្ទួយវិស័យកីឡាក្បាច់គុន កងយោធពលខេមរភូមិន្ទ ដោយបានបរិច្ចាកថវិកាផ្ទាល់ខ្លួន ក្នុងការចូលរួមកសាងសាលាគុន មួយកន្លែង នៅក្នុងទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ តាមលក្ខណៈស្តង់ដា សំដៅលើកស្ទួយធនធានមនុស្ស ទាំងកីឡាករ ចៅក្រម អាជ្ញារកណ្តាល ដើម្បីឆ្លើយតមនូវសេចក្តីត្រូវការចំពោះមុខ និងបន្តអភិវឌ្ឍន៍ខ្លួនទៅមុខប្រកបដោយចីរភាព។

ការប្រកួតកីឡាក្បាច់គុន មិត្តភាពនេះ មានសមាសភាពកីឡាករ មកពីសាលាគុនកងពលតូចថ្មើរជើងលេខ៥១ ខេត្តបន្ទាយមានជ័យ សាលាគុនល្បុក្កតោរាជធានីភ្នំពេញ ខេត្តកំពុងឆ្នាំង និងខេត្តសៀមរាប ដែលជាកីឡាករធ្លាប់បានប្រកួតដណ្តើមមេដាយ ជូនជាតិមាតុភូមិ ក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកន្លងមក។

គោលបំណងនៃការប្រកួតនេះ ដើម្បីធ្វើការដកបទពិសោធន៍បច្ចេកទេសចលនាប្រយុទ្ធ ធ្វើសំយោគ តាមបែបវិទ្យាសាស្រ្ត ក្នុងការវិវត្តន៍ខ្លួន តាមបរិបទនៃការរីកចម្រើនវិស័យកីឡា ប្រកបដោយកាលានុវត្តន៍ភាព៕ ដោយ ៖ ឧត្ដម

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm