ប្រធានរដ្ឋសភាថៃ៖ ថៃ និងកម្ពុជា គឺជាបងប្អូន ប្រទេសទាំងពីរជាអ្នកជិតខាងល្អ ជាមិត្តល្អ

2024/03/21 10:14:57 pm        129

នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា ប្រធានរដ្ឋសភា​នៃ​ព្រះរាជា​ណាចក្រថៃ បានចូលជួបសម្តែងការគួរសម និងជំនួបពិភាក្សាទ្វេភាគី ជាមួយ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធាន​រដ្ឋសភាស្តីទី​លើក​ឡើង​ថា​ដំណើរ​ទស្សន​កិច្ច​របស់​គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាថៃនាពេលនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ និងជាប្រវត្តិសាស្រ្ត ក្នុង​នាម​ជា​ប្រទេសជិតខាងភូមិផងរបងតែមួយ និងជាសមាជិកអន្តរសភាអាស៊ានដំបូងគេ ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​សម្រាប់​នីតិកាលទី៧។ ដំណើរ​ទស្សនកិច្ច​នេះ​ក៏​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការបន្តពង្រឹងពង្រីក និងលើកកម្ពស់បន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី ភាព​ជា​អ្នក​ជិត​ខាងល្អ និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលអាច​បើក​ឱកាស​ថ្មី​សម្រាប់​ប្រទេស​យើង​ទាំងពីរ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើងឱ្យអស់សក្តានុពល។

នៅក្នុងជំនួបកិច្ចពិភាក្សាទ្វេភាគី គណៈប្រតិភូ​រដ្ឋសភា​ទាំង២​បាន​វាយ​តម្លៃ​ខ្ពស់​នូវ​វឌ្ឍនភាព​នៃ​ទំនាក់​ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានជាយូរលង់មកហើយ ក៏ដូច​ជា​សមិទ្ធផល​សំខាន់​ៗ ​ស្តែងចេញពីទំនាក់ទំនងនេះ និងសង្ឃឹម​យ៉ាង​មុត​មាំ​ថា​ទាំង​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​នីតិ​ប្រតិបត្តិ នៃ​ប្រទេសទាំងពីរនឹងខិតខំប្រឹងប្រែងទាំងអស់គ្នាបន្ថែមទៀត។

ក្នុង​ឱកាសនោះដែរ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតប្រធានរដ្ឋសភាស្ដីទី បានបញ្ជាក់ថា ឆ្នាំ​ក្រោយ​នេះ​ជា​ខួប​លើកទី៧៥ឆ្នាំ នៃចំណងការទូតរបស់ប្រទេសទាំង២ ក្នុងន័យនេះ ការទូត​សភា​គឺ​ដើរ​តួនាទី​សំខាន់ ក្នុងការជំរុញភាពជាដៃគូយុទ្ធសាស្រ្តឱ្យកាន់តែស៊ីជម្រៅថែមទៀត។ ឯកឧត្ដម​បញ្ជាក់​បន្ថែម ​អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលមានលក្ខណៈពហុវិស័យ និងច្រើនកម្រិត ដោយ​មាន​​កិច្ច​​សហប្រតិបត្តិការល្អពីគ្រប់ភាគីពាក់ព័ន្ធ ទាំងក្របខណ្ឌរដ្ឋ និងរដ្ឋ (តាំងពី​ថ្នាក់​ជាតិ​ដល់​ថ្នាក់​មូល​ដ្ឋាន) ក្របខណ្ឌសភា និងសភា ធុរកិច្ចនិងធុរកិច្ច គណបក្សនយោបាយ និង​គណបក្ស​នយោបាយ និងរវាងប្រជាជន និងប្រជាជន។ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតបន្ថែមថា បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណជាងមួយលាននាក់បាននិងកំពុងរស់នៅ និងធ្វើការយ៉ាង​សកម្ម​លើ​វិស័យ​ផ្សេងៗ​ក្នុង​ប្រទេសថៃ ហើយបានចូលរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ប្រទេស​ថៃ​ក៏ដូចជាប្រទេសកម្ពុជា។

ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា បានថ្លែងអំណរគុណ​ចំពោះ​បដិ​សណ្ឋារកិច្ច​ដ៏កក់​ក្ដៅ​របស់​រដ្ឋសភា​កម្ពុជា និងឯកភាពចំពោះប្រសាសន៍លើកឡើងរបស់ឯកឧត្តមប្រធានរដ្ឋសភាស្តីទី។ ឯកឧត្ដមបានលើកឡើងពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ដែល​មាន​ជា​យូរ​លង់​មក​ហើយក៏ដូចជាសមិទ្ធផលសំខាន់ៗស្តែងចេញពីទំនាក់ទំនងនេះ និងសង្ឃឹម​យ៉ាង​មុត​មាំ​ថា​ទាំង​ស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិនៃប្រទេសទាំងពីរ ដោយឯកឧត្ដម​បញ្ជាក់​ឡើង​វិញ​ថា​ «ថៃនិងកម្ពុជាគឺជាបងប្អូន។ ប្រទេសទាំងពីរ ជាអ្នកជិតខាងល្អ ជាមិត្តល្អ ដូចសុភា​សិត​បាន​លើកឡើងថា មានមិត្តល្អម្នាក់នៅជិត ប្រសើជាងមានមិត្តល្អ១០នាក់ដែលនៅឆ្ងាយ»។

ឯកឧត្ដមប្រធានគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាថៃ ក៏បានសំណូមពរ​ឱ្យ​រដ្ឋសភា​ប្រទេស​ទាំង​ពីរ​មាន​អនុស្សរណៈយោគយល់គ្នា ដូចរដ្ឋសភាកម្ពុជា មានជាមួយប្រទេសវៀតណាម និង​ប្រទេស​ផ្សេង​ៗ​ទៀត ដើម្បីឱ្យ​កិច្ច​សហប្រតិបត្តិការ​នៃ​សភា​ប្រទេស​ទាំង​ពីកាន់​តែ​ល្អ​ប្រសើរ និង​គ្រប់​ជ្រុង​ជ្រោយ​ថែមទៀត។ ជាមួយគ្នានេះ ឯកឧត្ដម ក៏បានគោរពអញ្ជើញសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងគណៈ​ប្រតិភូ​ជាន់​ខ្ពស់​រដ្ឋសភា​កម្ពុជា​ទៅ​បំពេញ​ទស្សកិ​ច្ច​នៅ​ព្រះរា​​ជា​ណាចក្រថៃ ដើម្បីមានឱកាស​ច្រើន​ថែម​ទៀត​ក្នុង​ការ​ពិភាក្សា​គ្នា​អំពី​កិច្ច​សហ​ប្រតិបត្តិការ​សភា និងការពិចារណាទៅលើការចុះអនុស្សារណៈរួមជាមួយគ្នា។

ឯកឧត្ដ​ម​បានមានប្រសាសន៍លើកឡើងថា ឯកឧត្ដមនឹង​ជួយ​ជំរុញ​អ្នក​វិនិយោគ​ថៃ​ឱ្យ​មក​បណ្ដាក់​ទុន​កាន់ តែច្រើននៅកម្ពុជាព្រមទាំងលើកកម្ពស់សិទ្ធពលករខ្មែរដែលកំពុងធ្វការនៅប្រទេសថៃ និងមើលថែពួកគេនិងគ្រួសារដូចជាជាពលករថៃដែរ ដោយ​កូន​ចៅ​របស់​ពលករ​ទាំង​នោះ​មាន​សិទ្ធិ​បាន​ចូល​សិក្សារៀនសូត្រ ដើម្បីក្លាយជាទំពាំងស្នងឫស្សីនាពេលអនាគតដែរ៕ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm