លទ្ធផលយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ រយៈពេល ៧ថ្ងៃ

2024/03/21 10:36:38 pm        229

ពោធិ៍សាត់៖ ដោយអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ កន្លងមកនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃ​កង​យោធពល​ខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចេញ​បទ​បញ្ជា​ឲ្យ​លោក​ឧត្តម​សេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំ​កម្លាំង​កង​អន្តរាគមន៍​ប្រមាណជិត ៣០០នាក់ ជាមួយមធ្យោបាយ-គ្រឿងបំពាក់ ចេញទៅ​ភូមិ​សាស្ត្រ​ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ដើម្បីជួយគាំទ្រទៅ​ដល់​កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តពោធិ៍សាត់ ក្នុង​ការ​ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជាពិសេស​បទ​ល្មើស​កាប់​ព្រៃ​ទន្ទ្រាន​យកដីរដ្ឋធ្វើជាកម្មសិទ្ធិដែលបាន នឹងកំពុងកើត​មាន​ឡើ​ង​នៅ​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​វាលវែង និងស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។

កម្លាំងកងអន្តរាគមន៍កងរាជអាវុធហត្ថ ក៏បានសហការជាមួយកម្លាំងនគរបាល នៃ​អគ្គ​ស្នងការដ្ឋាន​នគរបាលជាតិ ដើម្បីជួយគាំទ្រ និងចុះប្រតិបត្តិការ​នៅ​លើគោល​ដៅសំ​ខាន់ៗ​ចំនួន​១០​ក្នុង​ភូមិសាស្ត្រផ្សេងៗគ្នានៃស្រុកវាលវែង និងស្រុកភ្នំក្រវ៉ាញ ហើយដែលគោលដៅ​ទាំង​១០​នោះ​មាន​ដូចជា គោលដៅទី១(ចំណុចខ្នង ១៦ ក្នុងភូមិអូរសួស្តី ឃុំថ្មដា ស្រុកវាលវែង) គោលដៅ​ទី២(ចំណុចជើងភ្នំប្រើស ដល់ទឹកធ្លាក់ថ្មចាំង និងចំណុចច្រកចង្អៀត ក្នុងភូមិក្រ​ពើរ​ពី​លើ ឃុំក្រពើរពី ស្រុកវាលវែង) គោលដៅទី៣(ចំណុចអូរ១ ចំណុចអូរ២ ក្នុងភូមិអូរដីខ្មៅ ឃុំ​អន្លង់រាប និងចំណុចជើងភ្នំក្រឡឹង តាមជើងជញ្ជាំងភ្នំ ក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាល​វែង​) គោលដៅទី៤(ចំណុចសហគមន៍ក្រាំងរងៀង ក្នុងភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុក​វាល​វែង)​ គោលដៅទី៥(ចំណុចភ្នំតាងិល និងចំណុចថ្មសំលៀង ក្នុងភូមិសំឡាញ ឃុំក្រពើរពី ស្រុក​វាលវែង) គោលដៅទី៦(ចំណុចជើងភ្នំខ្មោច ក្នុងភូមិចំការជ្រៃខាងត្បូង និងចំណុច​ជើង​ភ្នំ​១៥០០ ចំណុច៨០ ក្នុងភូមិអូរ១៧ ឃុំអន្លង់រាប ស្រុកវាលវែង) គោលដៅទី៧(ចំណុចខាងមុខ និង​ចំណុចខាងក្រោយភ្នំលោកតាគ្រី ក្នុងភូមិដូននាគ ឃុំប្រម៉ោយ រហូតដល់ព្រំប្រទល់ភូមិកំប៉ង ឃុំ​ក្រពើរពី វាលវែង) គោលដៅទី៨(ចំណុចស្រែយក្ស និងចំណុចខ្នងភ្នំព្រះអាទិត្យ ក្នុងភូមិកំប៉ង ឃុំ​ក្រពើរពី ស្រុកវាលវែង) គោលដៅទី៩(ចំណុចម៉ុងរី ក្នុងភូមិដូងឃ្លៀង ឃុំប្រម៉ោយ និង​ព្រំប្រទល់​ខាង​ស្រុកភ្នំក្រវ៉ាញ) និងគោលដៅទី១០(ចំណុចអូរទី២ អូរតាសូ ជើងភ្នំសុគុណ ក្រោយ​សហគមន៍ផ្ទះ១ ក្នុងភូមិស្ទឹងថ្មី ភូមិមន្ទីរពេទ្យចាស់ ភូមិផ្ចឹកជ្រុំ ភូមិឈើទាលជ្រុំ ឃុំ​ប្រម៉ោយ ស្រុកវាលវែង)។

យុទ្ធនាការនៃការបង្ក្រាបបើគិតមកទល់ពេលនេះគឺមានរយៈពេល០៩ថ្ងៃ ដោយគិតពីថ្ងៃទី១៣-២១ ខែមីនា ឆ្នាំ២០២៤នេះ សម្រាប់​លទ្ធផលក្នុង​រយៈ​ពេល​០១​សប្ដាហ៍​កន្លង​មក​នេះ​(ពីថ្ងៃ​ទី​១៣-១៩ ខែមីនា ឆ្នាំ២០២៤) មានដូចខាងក្រោម៖

១. បានឃ្លុំដីទុកជាសម្បត្តិរដ្ឋបានចំនួន ៤.៧៤៣,៧១២ ហិកតា។

២. បានបញ្ជូនជនសង្ស័យទៅតុលាការបានចំនួន ០១នាក់។

៣. ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់(ស្រី០២នាក់) ប្រគល់ឲ្យមន្ទីរបរិស្ថានខេត្ត។

៤. បានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ០៣ករណី។

៥. បានកំណត់មុខសញ្ញាចំនួន ០៨នាក់ បន្តនីតិវិធីទៅតុលាការ។

៦. បានធ្វើការអប់រំ និងធ្វើកិច្ចសន្យាឲ្យវិលទៅលំនៅដ្ឋានវិញបានចំនួន ២៦នាក់។

៧. សម្ភារៈដកហូតរក្សាទុកជាវត្ថុតាង: ម៉ូតូ០៥គ្រឿង រឺម៉ក០១គ្រឿង ម៉ាស៊ីនត្រង់ស៊ីន័រ០៤គ្រឿង រណារយន្ត២៣គ្រឿង ម៉ាស៊ីនខួងរណ្ដៅ០១គ្រឿង ម៉ាស៊ីនបាញ់ថ្នាំស្មៅ០៥គ្រឿង ធុងបាញ់ថ្នាំស្មៅ០២ធុង ម៉ាស៊ីនកាត់ស្មៅ១២គ្រឿង ផាលត្រាក់ទ័រ០៦ផាល ផ្លែរណារយន្ត០២ផ្លែ តាបឈូសឈើ០១គ្រឿង កាំភ្លើងកែច្នៃ០៤ដើម កាំបិត០៦ដើម ម៉ែត្រ០១ដុំ អាគុយ០៤ធុង ផាលគាស់ដំឡូង០១គ្រឿង ឧបករណ៍ឆក់ត្រី០១គ្រឿង ស៊ីទែន ទឹក០១ ប្រគល់ឲ្យជំនាញបរិស្ថានខេត្ត។

៨. បានធ្វើការរុះរើ: ខ្ទមប្រក់ស័ង្កសី២៨ខ្ទម រោងប្រក់កៅស៊ូតង់៤២រោង រោងប្រក់ស្លឹក០៩រោង ខ្ទមបណ្ដោះអាសន្ន៣៤ខ្ទម បង្គោលរបង ឈើ១.៣៧២ដើម បន្លាលួស១.២០០ម៉ែត្រ។

៩. បានធ្វើការកាប់បំផ្លាញ ដុតចោលនៅហ្នឹងកន្លែង: រោងប្រក់កៅស៊ូតង់៦០រោង រោងប្រក់ស័ង្កសី៣៩រោង រោងប្រក់ស្លឹក២២រោង ផ្ទះប្រក់ស័ង្កសី០៤ខ្នង ផ្ទះប្រក់ស្បូវ០២ខ្នង ខ្ទមបណ្ដោះអាសន្ន១១ខ្ទម បង្គោលរបងថ្ម២០ដើម បង្គោលរបងឈើ៧៨៥ដើម ដើមត្របែក៥០ដើម ដើមមៀន២៩ដើម ដើមសាវម៉ាវ៥០ដើម ដើមល្ហុង៤០ដើម ដើមក្រូច៤៨៧ដើម ដើមចេក១.០៤១ដើម ដើមស្វាយ១០៣ដើម ដើមដូង៣៥៧ដើម ដើមម្កាក់២០ដើម ដើមខ្នុរ០៤ដើម ដើមដំឡូងមី ១៦.២៣៨បាច់ និង០៥ហិកតា មើមដំឡូងមី៥០ការ៉ុង និងដំណាំចម្រុះ២៩០ដើម។

ទន្ទឹមនឹងលទ្ធផលខាងលើនេះ កម្លាំងយើងក៏បានប្រឈមនឹងបញ្ហាមួយចំនួនដូចជា អាកាសធាតុក្តៅ និងពិបាកទឹកប្រើប្រាស់នៅគោលដៅមួយចំនួន ភូមិសា​ស្ត្រជួ​ប​ការ​លំបាក​ក្នុង​ការ​ចុះប្រ​តិបត្តិការ ទីតាំងប្រតិបត្តិការមួយចំនួននៅមានគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ភូមិសាស្ត្រ​ដែល​ត្រូវចុះប្រតិបត្តិការមួយចំនួនមិនមានសេវាទូរស័ព្ទអាចទាក់ទងគ្នាបាន៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm