សេណេហ្គាល់រៀបចំការបោះឆ្នោតប្រធានាធិបតី ខណៈកំហឹងចំពោះការពន្យារពេល ធ្វើឲ្យមានការប្រឆាំងកាន់តែខ្លាំង

2024/03/21 10:54:54 pm        99

ប្រទេសសេណេហ្គាល់នឹងរៀបចំការបោះឆ្នោតប្រធានាធិបតីដែលត្រូវបានពន្យារពេល នៅថ្ងៃអាទិត្យ (ទី២៤ ខែមីនា) ចំពេលមានបរិកាសនយោបាយតានតឹងខុសពីធម្មតា បន្ទាប់ពីប្រធានាធិបតីលោក Macky Sall មិនអាចពន្យារពេលការបោះឆ្នោតនេះ ហើយគូប្រជែងសំខាន់ៗ ២រូប ត្រូវបានដោះលែងពីពន្ធនាគារ ដោយទាំងនេះរឹតតែផ្តល់សន្ទុះដល់ក្រុមប្រឆាំង។

ការគាំទ្រចំពោះលោក Sall នៅសេណេហ្គាល់ ដែលជាធម្មតាគឺប្រទេសកាន់លទ្ធិប្រជាធិបតេយ្យដ៏មានស្ថិរភាពបំផុតមួយ នៅអាហ្វ្រិកខាងលិចដែលងាយជួបនឹងរដ្ឋប្រហារនោះ បានធ្លាក់ចុះអំឡុងពេលកាន់តំណែងអាណត្តិទី២ របស់លោក ដែលនេះនឹងជាការកាន់តំណែងចុងក្រោយរបស់លោក។ ចំណែកក្រុមចម្រុះដែលកំពុងកាន់អំណាច បានជ្រើសរើសលោក Amadou Ba វ័យ ៦២ឆ្នាំ ដែលជាអតីតនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ ជាបេក្ខជនរបស់ខ្លួន ដែលទំនងជានឹងបន្តគោលនយោបាយអំណោយផលដល់វិនិយោគិនរបស់សេណេហ្គាល់ ខណៈដែលប្រទេសនេះត្រៀមខ្លួនក្លាយជាអ្នកផលិតប្រេង និងឧស្ម័ននៅដំណាច់ឆ្នាំ២០២៤។

ប៉ុន្តែលោក Ba ប្រឈមនឹងទីលានប្រឆាំងដ៏តានតឹងដែលមានបេក្ខជនរហូតដល់ ១៨រូប ដោយអ្នកលេចធ្លោជាងគេបំផុត គឺអតីតអធិការកិច្ចពន្ធដារវ័យ ៤៣ឆ្នាំ លោក Bassirou Diomaye Faye ដែលត្រូវបានជំរុញឲ្យទៅជួរមុខដោយមានការគាំទ្រពីមេដឹកនាំបក្សប្រឆាំងលោក Ousmane Sonko។

លោក Sonko ដែលមានប្រជាប្រិយភាពក្នុងចំណោមយុវវ័យ នៅទីក្រុង ដែលខកចិត្តនឹងកង្វះការងារធ្វើ និងការលំបាកផ្នែកសេដ្ឋកិច្ច បានជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងការប្រជែងតំណែងប្រធានាធិបតីឆ្នាំ២០១៩ ប៉ុន្តែត្រូវបានដកហូតសិទ្ធិក្នុងការបោះឆ្នោតលើកនេះ ដោយសារតែការផ្តន្ទាទោសពីបទបរិហារកេរ្តិ៍។ ហើយទាំងលោក Sonko និងលោក Faye ត្រូវបានដោះលែងពីពន្ធនាគារ កាលថ្ងៃទី១៤ ខែមីនាដោយសារតែការលើកលែងទោសដែលស្នើឡើងដោយលោក Sall បន្ទាប់ពីការឃុំខ្លួនជាច្រើនខែ ហើយចាប់តាំងពីពេលនោះមកបានទាក់ទាញមនុស្សឲ្យមកប្រមូលផ្តុំរាប់ពាន់នាក់។

ដើមឡើយការបោះឆ្នោតត្រូវបានកំណត់ថ្ងៃទី២៥ ខែកុម្ភៈ តែត្រូវបានពន្យារពេលភ្លាមៗ ដោយលោក Sall កាលថ្ងៃទី៣ ខែកុម្ភៈ ពោលគឺត្រឹមតែប៉ុន្មានម៉ោងមុនពេលយុទ្ធនាការត្រូវបានកំណត់ឲ្យចាប់ផ្តើម។ លោកបានលើកឡើងពីហានិភ័យដែលកើតចេញពីវិវាទលើបញ្ជីបេក្ខជនថា ជាហេតុផលនៃការពន្យារពេលនេះ។ ការសម្រេចនេះបានបង្កឲ្យមានរលកនៃអំពើហិង្សា ហើយបាននាំឲ្យអាជ្ញាធររដ្ឋធម្មនុញ្ញជាន់ខ្ពស់បំផុតរបស់ប្រទេស គឺក្រុមប្រឹក្សាធម្មនុញ្ញ បដិសេធការប៉ុនប៉ងពន្យារពេលការបោះឆ្នោត និងការបន្តអាណត្តិរបស់លោក Sall ឲ្យហួសពីថ្ងៃទី២ ខែមេសា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        210
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        196
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        196

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm