ក្រសួងវប្បធម៌ កំពុងការពារស្ថានីយបន្ទាយលង្វែក ក្នុងបរិបទទំហំជាង៨០០ហិកតា ដើម្បី​រក្សានូវប្រវតិ្ត​សាស្រ្ត​ក្រោយសម័យអង្គរ

2021/07/16 02:00:00 pm        464

ភ្នំពេញ ៖ លោក វឿន វុទី្ធ ប្រធាននាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវតិ្តវិទ្យា នៃក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ បានប្រាប់BTV ព័ត៌មាននាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះថា ក្រសួងវប្បធម៌ កំពុងដំណើរការរៀបចំបោះបង្គោលការពារនៅក្នុងស្ថានីយបន្ទាយលង្វែក ក្នុងបរិបទ​ទំហំជាង​៨០០ហិកតា ដើម្បីរក្សានូវប្រវតិ្តសាស្រ្តក្រោយសម័យអង្គរឲ្យបានគង់វង្ស។

លោក វឿន វុទី្ធ បានបន្តទៀតថា មូលហេតុដែលនាំឲ្យថែរក្សាសម្បតិ្តបេតិកភណ្ឌក្រោយសម័យអង្គរ ដែលជាតឹកតាងប្រវតិ្តសាស្រ្តក្នុងសម័យលង្វែកឲ្យបានគង់វង្សនេះ ​ដោយសារតែមនុស្សចេះតែកើត ដីវាអត់កើតទេ។

ដូច្នេះមានភូមិករ​ជាច្រើនដែលធ្លាប់រស់នៅតាំងពីសម័យសតវត្សរ៍ទី១៧ រហូតមក​ដល់សព្វថ្ងៃ ដូចនេះ ការរីកដុះដាលនៃគ្រួសារនីមួយៗកាន់តែរីកធំទៅៗ គាត់ចេះ​តែ​បន្តការ​សាង​សង់​លំនៅឋាន។ ដូច្នេះហើយបានជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើការដោះស្រាយ និងខ្វៀលមួយចំនួនទុកជាភស្តុតាង ដែលជាផ្នែកការពារបេតិកភណ្ឌរូបី ជាពិសេសរមណីយដ្ឋាន​បុរាណវិទ្យា ក៏ដូចជាបុរាណដ្ឋាន ហើយទីតាំងនេះ​ដែលមានប្រជាពលរដ្ឋកំពុងរស់នៅ​អាស្រ័យ​ផលខាងក្នុង។

នាយកដ្ឋានបុរាណវិទ្យា ក៏បានធ្វើការស្រាវជ្រាវនូវតំបន់លង្វែក ដោយការ​ធ្វើ​កំណាយបង្ការ ដើម្បីទុកទីតាំងមួយចំនួនទុកឲ្យរាជរដ្ឋាភិបាលអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជា ទុកឲ្យប្រជាជនធ្វើកសិកម្ម ដើម្បីកុំឲ្យមានផលប៉ះពាល់ដល់បុរាណដ្ឋាន ​គឺនាយកដ្ឋានបុរាណវិទ្យា បានធ្វើកំណាយចំនួន០២ទីតាំង ​គឺទីតាំងនៅស្ថានីយ​ទួលអស់លោក និងស្ថានីយ​ជាប់​នឹង​បន្ទាយលង្វែក។

បុរាណដ្ឋាន វាមានគ្រឹះប្រាសាទ មានទួលកប់ខ្មោច ទួលគោរពបូជា និង​មនុស្ស​សម័យ​មុនរស់នៅ។ ដូច្នេះហើយយើងថែរក្សាទាំងអស់ហ្នឹង ដើម្បីទុកជាភស្តុតាង​ទោះបីមាន​ជនណា ខិលខូចណាក៏ដោយ ឬក៏ប្រទេសជិតខាងណា ដែលកំពុងតែមានការស្រលាញ់​បេតិកភណ្ឌ​យើងខ្លាំង រហូតដល់លួចចម្លង ​ចង់ធ្វើដូចអី នឹងបើសិនជាយើងរក្សាការពារគ្រឹះ ឬបុរាណដ្ឋាន​។

លោក វឿន វុទី្ធ បានបញ្ជាក់ទៀតថា ក្នុងឆមាសទី១ ចាប់ពីខែមករា រហូតដល់ខែកក្កដា ឆ្នាំ២០២១ នេះ ក្នុងបរិបទនៃជំងឺកូវីដ-១៩សកល ដែលរំខានពាសពេញពិភពលោក ក៏ដូចជានៅក្នុងប្រទេស​កម្ពុជាផងដែរ។ ចំណែកវិស័យវប្បធម៌ មន្រី្តរបស់យើង មិនដែរអាក់ខាននោះទេ គឺមាន​តែ​ជំរុញ​កាន់ខ្លាំង ដោយហេតុថា ក្រសួងវប្បធម៌ ជាពិសេសអគ្គនាយកបេតិកភណ្ឌ និងនាយកដ្ឋាន​បុរាណវិទ្យា តែងតែធ្វើការអភិរក្សបេតិកភណ្ឌ និងសកម្មភាពជាបន្តបន្ទាប់។

ក្រៅពីកិច្ចការទាំងពីរខាងលើ គឺកិច្ចការ ការពារបុរាណដ្ឋាន ឬរមណីយដ្ឋានបុរាណ និង​កិច្ចការស្រាវជ្រាវធ្វើកំណាយគ្រប់មូលដ្ឋានគ្រឹះនៃប្រវតិ្តសាស្រ្ត។ ក្រសួងវប្បធម៌ ជាពិសេសនាយកដ្ឋានបុរាណវិទ្យាក៏បានបោះពុម្ពផ្សព្វផ្សាយអ្វីដែលជាសមិទ្ធផល ដែលបានស្រាវជ្រាវកន្លងមក ជូនមហាជន ដើម្បីយល់ដឹងពីអ្វី ដែលហៅថាការវិវត្តន៍ក្នុងសង្គមខ្មែរ៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm