
ឆ្មាំល្បាតឆ្នេរអេស្ប៉ាញ បានសង្រ្គោះជនអន្តោប្រវេសន៍ ៥៣នាក់ នៅជិតកោះ Gran Canaria និងបាននាំពួកគេទៅកាន់កំពង់ផែ Arguineguin ។
ក្រុមជនអន្តោប្រវេសន៍ ត្រូវបានប្រទះឃើញនៅចម្ងាយជាង ៦គ.ម ភាគខាងត្បូងកោះ Gran Canaria ហើយក្រុមមន្រ្តីនិយាយថា ៥០នាក់ក្នុងចំណោមជនអន្តោប្រវេសន៍ គឺជាបុរស និងស្រ្តី ។
ក្រុមមន្រ្តីនិយាយថា ក្រុមឆ្មាំល្បាតឆ្នេរ បាននាំជនអន្តោប្រវេសន៍ដែលរងរបួស ២នាក់ ទៅកាន់មន្ទីរពេទ្យ ។
គួរឲ្យដឹងថា ចំនួនជនអន្តោប្រវេសន៍ ធ្វើដំណើរតាមទូកទៅដល់ប្រជុំកោះ Canary របស់អេស្ប៉ាញមកទល់នឹងខែមីនា ឆ្នាំ ២០២៤នេះ បានកើនឡើង ៤ដងរហូតដល់ ១៣.៤៨៥នាក់ បើធៀបនឹងអំឡុងពេលតែមួយកាលពីរយៈពេល ១ឆ្នាំមុន ។
ក្រុមសិទ្ធិមនុស្ស Walking Borders និយាយថា មនុស្ស ៦.៦១៨នាក់ បានបាត់បង់ជីវិតរបស់ពួកគេ អំឡុងធ្វើដំណើរតាមសមុទ្រដ៏គ្រោះថ្នាក់ ពេលព្យាយាមធ្វើដំណើរទៅដល់អេស្ប៉ាញ កាលពីឆ្នាំ ២០២៣ ៕