
ចក្រភពអង់គ្លេស និងអូស្ត្រាលី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិថ្មីមួយនៅទីក្រុងកង់បេរ៉ានៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលពួកគេព្យាយាមជំរុញកម្មវិធីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក។
រដ្ឋមន្ត្រីការពារជាតិចក្រភពអង់គ្លេស លោក Grant Shapps បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង នៅទីក្រុងកង់បេរ៉ាជាមួយសមភាគីរបស់ខ្លួន គឺលោក Richard Marles ដោយបង្កើតក្របខ័ណ្ឌច្បាប់ ដែលធ្វើឲ្យ វាកាន់តែងាយស្រួលក្នុងការទទួលកងទ័ព និងចែករំលែកព័ត៌មានចារកម្មយោធា។
កិច្ចព្រមព្រៀងនេះ បញ្ចប់កិច្ចព្រមព្រៀមការពារទៅវិញទៅមកពេញលេញ ដែលនឹងចងភាគីម្ខាងឲ្យធ្វើអន្តរាគមន៍ ប្រសិនបើភាគីម្ខាងទៀត រងការវាយប្រហារ។
ប៉ុន្តែកិច្ចព្រមព្រៀងនេះ រួមបញ្ចូល«ការប្តេជ្ញាចិត្តក្នុងការពិគ្រោះយោបល់អំពីការគំរាមកំហែងដែលកំពុងកើតឡើង និងបង្កើត «លក្ខខណ្ឌនៃកិច្ចព្រមព្រៀងកងកម្លាំង» ដែលធ្វើឲ្យវាកាន់តែងាយស្រួល ក្នុងការធ្វើទទួលទាហានមកពីប្រទេសផ្សេងទៀត។
លោក Shapps បាននិយាយបន្ទាប់ពីពិធីចុះហត្ថលេខាថា៖ «នេះគឺជាកិច្ចព្រមព្រៀងពិសេស តាមពិតចក្រភពអង់គ្លេស និងអូស្ត្រាលី មិនទាន់មានកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ នៅឡើយទេ»។