បម្រែបម្រួលអាកាសធាតុបានធ្វើឲ្យរលកកម្ដៅដើមឆ្នាំ នៅអាហ្វ្រិកខាងលិច ឡើងប្រហែល ១០ដង

2024/03/22 12:21:24 am        135

រលកកម្ដៅក្ដៅខ្លាំងបំផុត នៅដើមឆ្នាំនេះ បានវាយប្រហារតំបន់ភាគខាងត្បូងនៃអាហ្វ្រិកខាងលិច កាលពីពាក់កណ្តាលខែកុម្ភៈ ហើយបើយោងតាមការវិភាគថ្មីដោយក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ បានបង្ហាញថា បម្រែបម្រួលអាកាសធាតុបានធ្វើឲ្យកម្ដៅឡើងកាន់តែខ្ពស់ប្រហែល ១០ដង។

លើសពីនេះទៀត វាក៏បណ្តាលឲ្យសន្ទស្សន៍កម្ដៅឡើងប្រហែល ៤អង្សារសេ ពោលគឺលើសពីអ្វីដែលវានឹងមាន ដោយមិនមានឧស្ម័នផ្ទះកញ្ចក់បន្ថែមក្នុងបរិយាកាស ពីការដុតឥន្ធនៈហ្វូស៊ីល។

ក្រុមមន្ត្រីបានប៉ាន់ស្មានពីសីតុណ្ហភាពមិនប្រក្រតីដែលនឹងកើតមាន ហើយភ្នាក់ងារអាកាសធាតុជាតិ នៅក្នុងប្រទេសហ្គាណា និងនីហ្សេរីយ៉ា បានចេញការព្រមានដល់សាធារណជន។ ការប្រកួតបាល់ទាត់ ក្នុងកម្មវិធី Africa Cup of Nations បានធ្វើឡើងនៅប្រទេសកូតឌីវ័រ អំឡុងពេលមានរលកកំម្ដៅ ហើយកីឡាករត្រូវបន្ថែមការសម្រាក អំឡុងពេលប្រកួតដើម្បីទទួលបានជាតិទឹក។

អ្វីដែលត្រូវបានគួរឲ្យកត់សម្គាល់ជាពិសេសអំពីរលកកំដៅនេះ គឺការចាប់ផ្តើមនៃសីតុណ្ហភាពខ្ពស់ នៅដើមឆ្នាំនេះ ជាពេលវេលាដែលមនុស្សមានពេលតិច ក្នុងការសម្របខ្លួននឹងការកើនឡើងនៃសីតុណ្ហភាពនេះ។ ប្រធានការិយាល័យព្យាករកណ្តាលរបស់ទីភ្នាក់ងារឧតុនិយមនីហ្សេរីយ៉ា និងជាអ្នកនិពន្ធនៃការសិក្សានេះ គឺលោក Wasiu Adeniyi Ibrahim បាននិយាយថា «មនុស្សច្រើនណាស់ នឹងមិនអាចសម្របខ្លួននឹងកម្ដៅនេះបានទេ»។

អំឡុងការប្រព្រឹត្តិទៅនៃរលកកម្ដៅនេះ សំណើមបានបង្កឲ្យមានគ្រោះថ្នាក់កាន់តែខ្ពស់ឡើង។ នៅក្នុងព្រឹត្តិការណ៍ដ៏អាក្រក់បំផុតនេះ សីតុណ្ហភាពបានឡើងខ្ពស់លើសពី ៤០អង្សារសេ។ ប៉ុន្តែសំណើមខ្ពស់មានន័យថា ខ្យល់ធ្វើឲ្យមានសភាពកាន់តែក្តៅឡើងៗ។ សន្ទស្សន៍កម្ដៅដែលវាស់វែងផលប៉ះពាល់រួមនៃកំដៅ និងសំណើមលើរាងកាយមនុស្ស បានឡើងដល់ប្រហែល ៥០អង្សារសេ។

អ្នកស្រាវជ្រាវមានទិន្នន័យកំណត់អំពីរបៀបដែលកម្ដៅនេះបានប៉ះពាល់ដល់មនុស្សដោយភាគច្រើន នៅទូទាំងទ្វីបអាហ្រ្វិកខាងលិច និងថា តើវានាំឲ្យមានការចូលមន្ទីរពេទ្យ និងការស្លាប់ច្រើនយ៉ាងដូចម្ដេច។ ប៉ុន្តែបើយោងតាមអ្នកប្រឹក្សាហានិភ័យនៅមជ្ឈមណ្ឌលអាកាសធាតុអឌ្ឍចន្ទក្រហម និងជាអ្នកនិពន្ធម្នាក់នៃការវិភាគនេះ គឺលោកស្រី Maja Vahlberg បានឲ្យដឹងថា មានហេតុផលដែលត្រូវជឿថា អាចនឹងមានគ្រោះថ្នាក់រីករាលដាល៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        48
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        52
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm