អភិបាលខេត្ត​៖​ មន្ត្រី​រដ្ឋាភិបាល​អា​ហ្វ​ហ្កា​នី​ស្ថាន ​និង​ពួក​តា​លី​បង់​បាន​ចុះ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​នៅ​តំបន់​ភាគ​ខាងលិច​ប្រទេស​

2021/07/16 02:20:09 pm        109

​​អា​ហ្វ​ហ្គា​នី​ស្ថាន​៖ មន្ត្រី​រដ្ឋាភិបាល​នៅ​ខេត្ត​មួយ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ភាគ​ខាងលិច ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី១៥ ខែ​កក្កដា​ថា ពួកគេ​បាន​ចរចា​ “បទ​ឈប់​បាញ់​គ្មាន​កំណត់​” ជាមួយ​ក្រុម​តា​លី​បង់​ ដើម្បី​ការពារ​ការវាយប្រហារ​បន្ថែម​ទៀត​ទៅលើ​រដ្ឋធានី​របស់​ខេត្ត​នេះ​។​

​សកម្មភាព​នេះ​បាន​កើតឡើង​ បន្ទាប់ពី​យុទ្ធជន​មកពី​ក្រុម​អ៊ីស្លាម​និយម​ដណ្ដើម​គ្រប់គ្រង​ទាំង​ស្រុង​លើ​ស្រុក​ទាំងអស់​ក្នុង​ខេត្ត Badghis ដែល​ឆ្លុះបញ្ចាំង​ពី​ការ​ដណ្ដើម​កាន់កាប់​កាន់តែ​ច្រើន​ឡើង ​របស់​ពួក​តា​លី​បង់លើ​ទឹកដី​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ ក្នុង​ប៉ុន្មាន​សប្ដាហ៍​ចាប់​តាំង​ពី​ប្រធានាធិបតី​អាមេរិក Joe Biden បាន​ប្រកាស​ដក​កងទ័ព​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា​។​ ​អភិបាលខេត្ត​ លោក Husamuddin Shams បាន​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រថា​ ព្រឹទ្ធាចារ្យ​កុល​សម្ព័ន្ធ ១០​នាក់​បាន​ទទួល​បន្ទុក​ក្នុង​បទ​ឈប់​បាញ់​គ្នា ​ដូច្នេះ​ពួកគេ​បាន​ពិភាក្សា​ជាមួយ​ពួក​តា​លី​បង់​ជា​មុន​សិន ​ហើយ​បន្ទាប់មក​បាន​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ក្នុង​តំបន់​ ហើយ​ភាគី​ទាំង​ពីរ​បាន​ឈាន​ដល់​បទ​ឈប់​បាញ់​គ្នា​។​ ​លោក​ថា ពួក​តា​លី​បង់​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​មួយ​ ជាមួយ​ក្រុម​ព្រឹទ្ធាចារ្យ​កុលសម្ព័ន្ធ​ដើម្បី​ឆ្ពោះ​ទៅ​កាន់​តំបន់​ជាយក្រុង Qala-e-Naw ដែល​ជា​រដ្ឋធានី​របស់​ខេត្ត Badghis​។

​អ្នកនាំពាក្យ​ក្រុម​តា​លី​បង់​បាន​ច្រានចោល​ពាក្យ​ដែល​ថា ពួកគេ​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ ប៉ុន្តែ​ពួកគេ​បាន​ចាក​ចេញពី​ទីក្រុង​នេះ​ ​ជៀសវាង​បង្ក​ការបាត់បង់​អាយុជីវិត​ដល់​ជន​ស៊ី​ល​។​ ​លោក Abdul Aziz Bek ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​នៅ Badghis បាន​និយាយ​ថា Qala-e-Naw គឺជា​ទីក្រុង​តែមួយគត់​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ ជាទី​ដែល​ក្រុម​តា​លី​បង់​បាន​ប្រកាស​បទ​ឈប់​បាញ់​។ ​ចំណែក​ក្រុម​មន្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្នុង​រដ្ឋធានី​កា​ប៊ុល ពុំ​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​បានទេ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        106
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        99
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm