
កាលពីថ្ងៃពុធម្សិលមិញ សាកលវិទ្យាល័យជាតិ San Marcos របស់ប៉េរូ បានប្រកាសឲ្យដឹងពីរបកគំហើញលលាដ៏ក្បាលរបស់សត្វផ្សោតធំជាងគេបំផុតដែលធ្លាប់រស់នៅក្នុងទឹកក្នុងតំបន់ព្រៃជប់ភ្លៀងអាម៉ាហ្សូន ។
ក្រុមអ្នកជំនាញនិយាយថា សត្វទាំងនេះរស់នៅកាលពីរយៈពេលប្រហែល ១៦លានឆ្នាំមុន ហើយវាមានបណ្តោយប្រវែងចន្លោះពី ៣ម៉ែត្រ ទៅ ៣ម៉ែត្រកន្លះ ។
វាមានឈ្មោះ Pebanista Yacuruna គឺជាសត្វផ្សោតមាននៅក្នុងរឿងទេវកថាប៉េរូ ដែលចូលចិត្តរស់នៅក្នុងទឹកជ្រៅ ។
លោក Rodolfo Salas គឺជាបុរាណវិទូប៉េរូ និយាយថា សត្វផ្សោតនេះ មានការជាប់ពាក់ព័ន្ធនឹងសត្វផ្សោតនៅក្នុងទន្លេគង្គារបស់ប្រទេសឥណ្ឌា ។
របកគំហើញនេះដែរ ត្រូវបានធ្វើឡើងអំឡុងកំណាយប្រវត្តិសាស្រ្តកាលពីឆ្នាំ ២០១៨ ដែលឧបត្ថម្ភដោយសង្គមភូមិសាស្រ្តជាតិទន្លេ Napo ៕