ពលរដ្ឋរស់នៅទីក្រុងគីវ រន្ធត់ចិត្ត និងខឹងសម្បារក្រោយការវាយប្រហារមីស៊ីលរុស្ស៊ីបំផ្លិចបំផ្លាញផ្ទះសម្បែងពួកគេ

2024/03/22 01:25:52 am        72

ក្រុមមន្រ្តីនិយាយថា នៅថ្ងៃព្រហស្បតិ៍នេះ រុស្ស៊ី បានបើកការវាយប្រហារដោយមីស៊ីលទ្រង់ទ្រាយធំបំផុតរបស់ពួកគេលើទីក្រុងគីវ និងតំបន់ជុំវិញ ក្នុងរយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ បណ្តាលឲ្យមនុស្សយ៉ាងហោច ១៧នាក់ រងរបួស និងបំផ្លិចបំផ្លាញសាលារៀន អគាររស់នៅ និងអគារឧស្សាហកម្ម ។

កងទ័ពអាកាសអ៊ុយក្រែន និយាយថា ប្រព័ន្ធការពាររបស់ពួកគេ បានបាញ់ទម្លាក់មីស៊ីលទាំងអស់ ក្រោយការផ្អាកការវាយប្រហារបែបនេះ អស់រយៈពេល ៤៤ថ្ងៃមកហើយលើទីក្រុងគីវ ។ ការខូចខាតអគារ អាចបណ្តាលមកពីការធ្លាក់បំណែកមីស៊ីល ។

ស្រ្តីជាម្តាយម្នាក់ បានឱបកូនស្រីរបស់គាត់នៅក្រៅអគារ ដែលបំណែកមីស៊ីលធ្លាក់ត្រូវ ។ អ្នកស្រីនិយាយថា អ្នកស្រីពិតជារន្ធត់ចិត្ត និងខឹងសម្បារខ្លាំងណាស់ ពេលមើលឃើញផ្ទះរបស់អ្នកស្រី រងការបំផ្លិចបំផ្លាញដោយសារមីស៊ីលរុស្ស៊ីបែបនេះ ។

មន្ត្រីទីក្រុងគីវនិយាយថា រុស្ស៊ីបានបើកការវាយប្រហារដោយមីស៊ីលទៅលើរដ្ឋធានីអ៊ុយក្រែន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៧ នាក់រងរបួស និងបានបំផ្លាញអគារលំនៅឋានជាច្រើនខ្នង រួមទាំងអគារឧស្សាហកម្ម ទោះបីជាប្រព័ន្ធការការពារដែនអាកាស បានបាញ់ទម្លាក់មីស៊ីលទាំងអស់នោះក៏ដោយ ។

លោក Serhiy Popko ប្រធានរដ្ឋបាលយោធា បាននិយាយថា ការវាយប្រហារទ្រង់ទ្រាយធំ លើកដំបូងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានដាក់គោលដៅលើទីក្រុងគីវ ទាំងមីស៊ីលបាលីស្ទីក និងមីស៊ីលតម្រង់គោលដៅ ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        86
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        122
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        107

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm