សម្ដេច​តេ​ជោ​៖ កាលៈទេសៈ​កូ​វីដ​១៩ កម្ពុជា បាន​បង្វែរ​ទិស​ទេសចរណ៍​ក្នុងស្រុក​

2021/04/27 09:59:58 am        26

ភ្នំពេញ ៖ ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបង្ហាញ​នូវ​មោទនភាព​ជា ខ្លាំង​ថា ទោះបីជា​ពិភពលោក​ជួប​វិបត្តិ​កូ​វីដ​១៩ ​ប៉ុន្តែ​កម្ពុជា​ បាន​បង្វែរ​ទិស​ទេសចរណ៍ ពី​ការដែល​ប្រជាជន​ ធ្លាប់​ចេញទៅ​ទេសចរ​នៅក្រៅ​ប្រទេស ម​ក​ទេសចរ​កម្សាន្ត​នៅក្នុង​ស្រុក​វិញ​។


សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ខណៈ​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី បើកសម្ពោធ​ជា​ផ្លូវការ​នៃ​មជ្ឈមណ្ឌល​កម្សាន្ត​ព្រី​នស៍​ម៉ា​ណ័​រ ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងស្រុក​កៀនស្វាយ ខេត្តកណ្ដាល នៅ​ព្រឹក​ថ្ងៃទី​៧ ខែតុលា​នេះ បាន​បញ្ជាក់ថា​ ក្នុង​កាលៈទេសៈ នៃ​កូ​វីដ​១៩​នេះ គឺ​មិនទាន់មាន ជើងហោះហើរ​នាំ​ទេសចរ​ពី​ខាងក្រៅ​មក​នៅឡើយ​ទេ ទោះបីជា​កម្ពុជា បានអនុញ្ញាត​ឱ្យមាន​កា​រ​ហោះហើរ ចេញចូល​ខ្លះៗ សម្រាប់​ធុរកិច្ច ដែលមាន​ក្រុមហ៊ុន​នៅ​កម្ពុជា​ក៏ដោយ ប៉ុន្តែ​សម្រាប់​ទេសចរ មិនទាន់​ត្រូវ បាន​អនុញ្ញាត​ឱ្យមាន​កា​រ​ហោះហើរ​ចេញចូល​នៅឡើយ​នោះទេ​ ហើយ​ក្នុង​កាលៈទេសៈ នៃ​វិបត្តិ​កូ​វីដ​១៩​នេះ កម្ពុជា បាន​បង្វែរ​ទិស ពី​ការដែល​ប្រជាជន​ធ្លាប់​ចេញទៅ​ទេសចរ​នៅក្រៅ​ប្រទេស មក​បង្កើន​ការ ទេសចរ​នៅក្នុង​ស្រុក​វិញ​។ ក្នុង​កត្តា​សត្យានុម័ត​បែបនេះហើយ ​ទើប​សម្តេច​តែងតែ​អញ្ជើញ​សម្ពោធ​បើក កន្លែង​កម្សាន្ត​នានា​ជា​បន្តបន្ទាប់​នេះ​។

មជ្ឈមណ្ឌល​កម្សាន្ត​ព្រី​នស៍​ម៉ា​ណ័​រ បាន​វិនិយោគ​ដោយ​ក្រុមហ៊ុន​ព្រី​នស៍​ហូល​ឌី​ង​គ្រុប ដែលមាន អ្នកឧកញ៉ា ចេ​ន ហ្ស៊ី ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ ដែល​បាន​ចំណាយ​ទុន​វិនិយោគ​ចំនួន​៨៥​លាន​ដុល្លារ ដើម្បី​លើកកម្ពស់​វប្បធម៌ និង​វិស័យ​ទេសចរណ៍​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។ ​មជ្ឈមណ្ឌល​នេះ មាន​បុគ្គលិ​ក​ក្នុងស្រុក​ចំនួន​២៩០​នាក់ ​ដែលមាន​ចំនួន​ច្រើនជាង​៨០​ភាគរយ នៃ​បុគ្គលិក​សរុប ដែល​ដើរតួនាទី យ៉ាងសំខាន់ ដើម្បី​បណ្ដុះ​ទេពកោសល្យ​ក្នុង​វិស័យ​ឧស្សាហកម្ម​ទេសចរណ៍​៕

​អត្ថបទ​៖ មុត សុទ្ធ

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm